ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុញ​ការ​លើកកម្ពស់​ជីវភាព និង​ថែទាំ​សុខភាព​កងទ័ព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ជម្រុញ​ការ​លើកកម្ពស់​ជីវភាព និង​ថែទាំ​សុខភាព​កងទ័ព​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ព…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ជម្រុញ​ការ​លើកកម្ពស់​ជីវភាព និង​ថែទាំ​សុខភាព​កងទ័ព​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ព ជើងគោ​កបាន​ថ្លែង​ដាស់តឿន​ដល់​គ្រប់​មេបញ្ជាការ មេបញ្ជាការ​រង​ទាំងអស់​ត្រូវ​ជម្រុញ​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​កងទ័ព និង​ខិតខំ​យកចិត្តទុកដាក់​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ក្នុង​ការ​ថែទាំ​សុខភាព​របស់​កងទ័ព ដើម្បី​បង្កើន​កម្លាំង​ចូលរួម​ពង្រឹង​វិស័យ​ការពារ​ជាតិ ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់ ពិត​វរ​សេនា​តូច​ថ្មើ​ជើង​សហការ​វាយលុក​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន​ភ្នំ​វាល​ចាប​យោធភូមិ​ភាគ​ទី​៥ កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​រម្លឹក​ថា ភ្នំ​វាល​ចាប​កាលពីមុន គឺជា​មូលដ្ឋាន​ដើម្បី​វាយ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺជា​មូលដ្ឋាន ដើម្បី​ពង្រឹង​កងទ័ព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ សុខ​សន្តិភាព ។ លោក​ថា តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន​ណាស់​រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹក​ប្រព័ន្ធ​អគ្គិសនី និង​អគារ​ស្នាក់​នៅ​របស់​កងទ័ព ហើយ​ការ​អភិវឌ្ឍន៍​នេះ គឺ​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ និង​ការ​ចូលរួម​ពី​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ការ​គាំទ្រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​លោក​ផ្ដល់​អាទិភាព​នៅ​ក្នុង​ការ​កសាង ។

លោក​បញ្ជាក់​ថា មូលដ្ឋាន​នៃ​ការ​ហ្វឹកហ្វឺន​នេះ គឺ​សំខាន់​ណាស់ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ណាស់​តាម​រយៈ​ការ​ផ្គត់ផ្គង់​ប្រាក់​បំប៉ន​បន្ថែម​ផ្សេង​ៗ និង​ការ​បង្ក​លក្ខណៈ គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​កងកម្លាំង​របស់​យើង​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ។ លោក​ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​នៅ​ក្នុង​យោធភូមិ​ភាគ​ទី​៥ អង្គភាព​កង​រាជ​អា​វុ​ហត្ថ នគរបាល​ដែល​បាន​ខិតខំ​ចូលរួម​សហការ​ការពារ​បូរណភាព​ទឹកដី ការពារ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ពង្រឹងស្មារតី​មិន​ឲ្យ​ចាញ់​ឧបាយកល​នៃ​ការ​ឃោសនា​ទាក់ទាញ កម្លាំងប្រដាប់អាវុធ ។

លោក​ថ្លែង​បញ្ជាក់​ថា គោលដៅ​សំខាន់​របស់​កងកម្លាំងប្រដាប់អាវុធ គឺ​ថែរក្សា​សុខ​សន្តិភាព​ការពារ​បូរណភាព​ទឹកដី ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​ពី​ជន​ខាងក្រៅ និង​មិន​ទុក​ឲ្យ​ជន​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​ឡើយ ។ ទន្ទឹម​នោះ​លោក​អំពាវនាវ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ទាំង​កងទ័ព​ទាំង​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​សូម​បន្ត​ជឿ​ទុកចិត្ត និង​ត្រូវ​មានចិត្ត​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​ចំពោះ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ត្រូវ​ពង្រឹង​ជំហរ​កុំ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ខុសច្បាប់​ឬ​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ ។

ដោយឡែក​ចំពោះ​យោធា​ចា​រ្យ​ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​រីក​ចម្រើន និង​បង្ហាត់បង្រៀន​ផ្ទេរ​ចំណេះដឹង​ចំណេះធ្វើ​បទ​ពិសោធន៍​ដ៏​ល្អ​ដល់​សិក្ខាកាម ។ ទន្ទឹម​នោះ​ក៏​ត្រូវ​យកចិត្តទុកដាក់​គោរព​ឲ្យ​បាន​នូវ​បទ​វិន័យ​នៃ​កង​យោធពលខេមរៈភូមិន្ទ​ខិតខំ​អត់ធ្មត់​លត់​ដំ​កសាង​ខ្លួន ដើម្បី​អោយ​ក្លាយជា​កងទ័ព​ដែល​មាន​សមត្ថភាព ពេញលេញ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ