ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​ឆែកឆេរ​ផ្ទះ​មួយកន្លែង​​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ចំនួន​១៣​កញ្ចប់​តូច​ធំ​។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​២១៧៩ ក្រុម​៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ចំនួន​១៣​កញ្ចប់​តូច​ធំ​។

ការ​បង្ក្រាប​គ្រឿងញៀន​នេះ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​លេខ​២១៧៩ ក្រុម​៧ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ​យ៉ុ​ង ស៊ី​បូ​រ៉ា ហៅ​បូ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉ូ​យ៉ាំ​ង ហាំ​ង ហៅ​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​៩ ភូមិក្រោល​គោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

តាម​នគរបាល​បានអោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ហើយ​ឈាន​ទៅ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង ពេល​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៣​កញ្ចប់​ជា​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​និ ង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ