ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មិន​ខាន ! សារធាតុ​បូ​រ៉ា​ក់លើ​ត្រីងៀត​ជិត​១០០​គីឡូក្រាម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​កាំកុងត្រូល​រក​ឃើញ​សារធាតុ​ប៉ូ​រាក់​នៅ​លើ​ងៀត​ត្រី​ជិត​១០០​គីឡូក្រាម​នៅ​ផ្សារ​វាល​យន្ត​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ខណៈ​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​មុខទំនិញ​គ្រប់​ប្រភេទ និង​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់ ដែល​អ្នក​ផលិត​ដាក់​លើ​ងៀត ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​២១​គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង​ចំនួន​៧០​គីឡូ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ហើយ​បាន​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល ។…

ខេត្តស្វាយរៀង ៖ មន្ត្រី​កាំកុងត្រូល​រក​ឃើញ​សារធាតុ​ប៉ូ​រាក់​នៅ​លើ​ងៀត​ត្រី​ជិត​១០០​គីឡូក្រាម​នៅ​ផ្សារ​វាល​យន្ត​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ខណៈ​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​មុខទំនិញ​គ្រប់​ប្រភេទ និង​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់ ដែល​អ្នក​ផលិត​ដាក់​លើ​ងៀត ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​២១​គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង​ចំនួន​៧០​គីឡូ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ហើយ​បាន​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល ។

បើ​តាម​លោក ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ដាក់​ក្នុង​មុខទំនិញ​ក្នុង​នោះ​បាន​រក​ឃើញ​សារធាតុ​គីមី​(​ប៉ូ​រាក់​)​ដាក់​ក្នុង​ងៀត​ត្រី​បបែល​ចំនួន​២១​គីឡូក្រាម និង​ងៀត​ត្រី​ផ្ទោង​៧០​គីឡូក្រាម ។

លោក​បាន​បន្ត​ទៀត​ថា អ្នក​ដែល​បរិភោគ​ចំណីអាហា​ដែល​មាន​សារធាតុ​គីមី​បូ​រ៉ា​ក់​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដូច​ជា ខូច​ក្រពះ​ពោះវៀន ក្រលៀន​និង​អាច​បង្ក​ទៅ​ជា​មហារីក​ធ្វើ​ឲ្យ​បែក​ឈាម​តាម​រោម​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង ។

លោក​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​នេះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ ដោយ​បាន​ផ្តោត​សំខាន់​ទៅ​លើ​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ គ្រឿង​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ​ហើយ​បាន​ណែនាំ​ដល់​អ្នកលក់ ត្រូវ​បញ្ឈប់​ដាក់​លក់​ជា​បន្ទាន់​រាល់​ប្រភេទ​ងៀត​បបែល​ដែល​ផ្ទុក​សារធាតុ​គីមី និង​ងៀត​ត្រី​ផ្ទោង​ដែល​ខូចគុណភាព​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ