ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​មួយ​ពាន់​គ្រួសារ​ត្រូវ​បាន​ទទួល​ស្រូវពូជ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តកំពត ៖ លោក​អភិបាល​ខេត្តកំពត​ចែក​ស្រូវពូជ​ជូន​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន ប្រជាពលរដ្ឋ​ចំនួន​១​ពាន់​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស បាន​ទទួល​ស្រូវពូជ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពត ។ ការ​ចែក​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​មួយ​ពាន់​គ្រួសារ​នេះ…

ខេត្តកំពត ៖ លោក​អភិបាល​ខេត្តកំពត​ចែក​ស្រូវពូជ​ជូន​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន ប្រជាពលរដ្ឋ​ចំនួន​១​ពាន់​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស បាន​ទទួល​ស្រូវពូជ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពត ។

ការ​ចែក​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​មួយ​ពាន់​គ្រួសារ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ​នេះ​ដោយ​មាន​លោក ជាវ តា​យ អភិបាល​ខេត្តកំពត និង​អមដំណើរ​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​សាលាស្រុក​បន្ទាយមាស​ជា​ច្រើន​នាក់​ទៀត ។

លោក ចាន់ រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​ស្រូវពូជ​នៅ​វត្ត​ព្រៃ​ទន្លេ​ថា ស្រុក​បន្ទាយមាស មាន​ឃុំ​ចំនួន​៥ មាន​ផ្ទៃដី​ខូចខាត​ស្រូវ គឺ​ឃុំ​ត្នោត ចុង​ស្រង់ ឃុំ​ស្ដេច​គង់ ខាងត្បូង ឃុំ​ស្ដេច​គង់​ខាងជើង ឃុំ​ស្ដេច​គង់​ខាងលិច និង​ឃុំ​ព្រៃ​ទន្លេ ។ លោក​ចាន់ រិ​ទ្ធ មាន​ប្រសាសន៍​ថា ឃុំ​ព្រៃ​ទន្លេ​ជា​ឃុំ​ជាប់​ភូមិ​សាសន៍​ជាមួយ​ប្រទេស​វៀតណាម ។ លោក​ចាន់ រិ​ទ្ធ ប្រាប់​ឲ្យ​ដឹង​ថា ស្រូវពូជ​ដែល​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ​នៅ​ក្នុង​ឃុំ​ព្រៃ​ទន្លេ​ថ្ងៃនេះ​សុទ្ធតែ​ទទួល​រង ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​១​រយ​គីឡូ ។ លោក​ចាន់ រិ​ទ្ធ បាន​ប្រាប់​ថា ស្រូវពូជ​ដែល​ចែក​ជូន​ថ្ងៃនេះ​ក្រសួង​មិន​យក​សំណង​ពី​ពលរដ្ឋ​វិញ​ឡើយ ។

លោក​ជាវ តា​យ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពលរដ្ឋ​ថា រដ្ឋបាល​ខេត្តកំពត​ពិតជា​មានការ​យឺតយ៉ាវ​បន្តិច​ក្នុង​ការ​ចែក​ស្រូវពូជ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ទន្លេ ។ លោក​ជាវ តា​យ បាន​លើក​សរសើរ​ដល់​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ថា នៅ​តាម​វាលស្រែ​មាន ពណ៌​ខៀវខ្ចី​ពិតជា​ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ទន្លេ​មានការ​មមាញឹក​ណាស់ ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​ទាំង​រដូវវស្សា និង​រដូវប្រាំង ។ លោក​ជាវ តា​យ បាន​ជម្រាប​ទៅ​ពលរដ្ឋ​ថា បើ​មាន​ដីស្រែ​ជួន​ទៅ​អោយ​ជនជាតិ​វៀតណាម ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​។ ទោះជា​បែប​ណា​មិន​មាន​របាយ​ការ​ជា​ផ្លូវការ​ទេ តែបើ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​អោយ​ដឹង​ថា សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​៨​គ្រួ​សារបាន​ជួល​ដីស្រែ​អោយ​ពលរដ្ឋ​វៀតណាម​ធ្វើស្រែ​ចំនួន​៥០​ហិ​កតា នៅ​ឃុំ​ព្រៃ​ទន្លេ និង​ឃុំ​ត្នោត​ចុង​ស្រង់ ។

មូលហេតុ​ជួល​ដីស្រែ​ទៅ​អោយ​វៀត ណា​ម នោះ​មក​ពី​ម្ចាស់​ស្រែ​មិន​មាន​លទ្ធភាព​ធ្វើ​ដោយសារ​ជី​ថ្លៃ ស្រូវ​ថោក ។ បន្ទាប់​ពី​ចែក​ស្រូវពូជ​ជូន​ដល់​ពលរដ្ឋ ហើយ​លោក​ជាវ តា​យ អភិបាលខេត្ត​រួម​ដំណើរ​មន្ត្រី​អ្នកមុខអ្នកការ​សាលាខេត្ត និង​ស្រុក​ចុះ​ទៅ​ពិនិត្យ​មើល​ត្រង់​ចំណុច​ព្រែក​អ​ន្សា​ចំណុច​ចុះ​ស្រូវ​ឆ្លង​ទៅ​វៀតណាម បើ​តាម​ដឹង​ក្នុង​រយៈពេល​រដូវ​ខែ​ប្រមូល​ផល​ស្រូវ​ការ​ឆ្លងកាត់​ព្រែក​នេះ​មាន​ចំនួន​១១​ម៉ឺន​តោន ។ តែ​ចំណុច​ស្រូវ​ឆ្លងកាត់​នេះ​ក៏​កំពុង​សំណើរ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​បើក​ច្រក​ទ្វារ​ទ្វេភាគី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ