ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​មនុស្ស​​​រត់​ចេញពី​ក្នុង​បន្ទប់…ប្តឹង​សមត្ថកិច្ច​ឱ្យ​​ចាប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ជា​មុខសញ្ញា​លួច ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ពេល​ចេញ​មក​វិញ​លួច​ទៀត ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ភូមិ​រទាំង…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​ជា​មុខសញ្ញា​លួច ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ពេល​ចេញ​មក​វិញ​លួច​ទៀត ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀន
ស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល វាសនា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មន្ត្រីរាជការ មាន​ទីលំនៅ ភូមិ រទាំង ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សាំង សំរេច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រទាំង​ឃុំ ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រីឯ​សម្ភារៈ​បាត់បង់​មាន​ទូរស័ព្ទ​ម៉ាក oppo S3 ចំនួន​២​គ្រឿង (​ពណ៌​ទឹកប៊ិច​១​គ្រឿង និង​ពណ៌​ក្រហម​១​គ្រឿង​) ។

នគរបាល​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ជន​រង​គ្រោះ​កំពុង​តែ​ដេក​នៅ​លើ​សា​ឡុ​ង​ខាងក្រៅ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ។

បន្ទាប់​មក ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​រត់​ចេញពី​ក្នុង​បន្ទប់​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​បាន​រត់​ដេញ​តាម​ចាប់​ជនសង្ស័យដែរ​ ប៉ុន្តែ​ដេញ​មិន​ទាន់​នោះ​ទេ គឺ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ភូមិធំ​អោយ​ជួយ​អន្តរា​គម​ន៍ ក្រោយ​ទទួល​បាន​ពាក្យ​ភ្លាម នគរបាល​ប៉ុស្តិ៍​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​បន្ត​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​​​ឈ្មោះ​សាំង សំរេច ធ្លាប់ជាប់ពន្ធនាគារ​ម្តងរួចមក​ហើយកាលពីថ្ងៃទី​​​២៣ ធ្នូ ឆ្នាំ​២០១៦ ពីបទលួច (គាស់ផ្ទះ) ប្រព្រឹត្ត​​​នៅភូមិ​រទាំង​ត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយ​ជាប់ពន្ធនាគារ​រយៈ​ពេល​​​៧ខែ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ