ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​មឈូស​បុរាណ​២ អាយុ​ប្រហែល​៣.០០០​ឆ្នាំ​មុន​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អ្នក​បុរាណវិទ្យា​បារាំង និង​អេ​ហ្ស៊ីប​បាន​រក​ឃើញ​មឈូស​មាំុ​មី​ចំនួន​២​មាន​លំអ​ដោយ​រូបគំនូរ​ដ៏​ស្រស់​ស្អាត អាយុ​ប្រហែល​៣.០០០​ឆ្នាំ​នៅ​ទីតាំង​បញ្ចុះសព​មួយ​ក្នុង​ក្រុង​ Luxor ប្រទេស​អេ​ហ្ស៊ីប ។ មឈូស​សព​មាំុ​មីនោះ​ «Thuya» បាន​រក្សា​ទុក​ក្នុង​ស្ថានភាព​យ៉ាង​ល្អ…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​អ្នក​បុរាណវិទ្យា​បារាំង និង​អេ​ហ្ស៊ីប​បាន​រក​ឃើញ​មឈូស​មាំុ​មី​ចំនួន​២​មាន​លំអ​ដោយ​រូបគំនូរ​ដ៏​ស្រស់​ស្អាត អាយុ​ប្រហែល​៣.០០០​ឆ្នាំ​នៅ​ទីតាំង​បញ្ចុះសព​មួយ​ក្នុង​ក្រុង​ Luxor ប្រទេស​អេ​ហ្ស៊ីប ។

មឈូស​សព​មាំុ​មីនោះ​ «Thuya» បាន​រក្សា​ទុក​ក្នុង​ស្ថានភាព​យ៉ាង​ល្អ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​បុរាណវិទ្យា​អេ​ហ្ស៊ីប ។ លោក​ Nevine Aref អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «​យើង​ត្រូវ​សិក្សា​ស្រាវ​ជ្រាវ​បន្ត ដើម្បី​ស្វែងរក​បុគ្គលិកលក្ខណៈ​ពិតប្រាកដ​របស់​មាំុ​មីនេះ »​។

រដ្ឋមន្ត្រីក្រសួង​បុរាណវិទ្យា​លោក ​Khaled al-Anani របស់​អេ​ហ្ស៊ី​ប​បាន​ប្រកាស​ថា​មាន​មឈូស​មួយ​ក្នុង​ចំណោម​មឈូស​ថ្ម​បុរាណ​ដែល​ប្រទះ​ឃើញ​នេះ​មាន​លក្ខណៈ​ជាម​ឈូស​សព​របស់​អ្នកបួស​អេ​ហ្ស៊ីប​នៅ​ក្នុង​សម័យ​រាជវង្ស​ទី​១៧​។ ចំណែក​មឈូស​មួយទៀត​នៅ​ក្នុង​រាជវង្ស​ទី​១៨ ។ មឈូស​ទាំង​២​នេះ​បាន​បង្ហាញ​ព្រម​គ្នា​នៅ​ខាងក្នុង​មាន​រក្សា​ទុក​មាំុ​មី ។

ក្រៅពី​ប្រទះ​ឃើញ​មឈូស​ថ្ម​បុរាណ​ក៏​មាន​ឃើញ​រូបចម្លាក់​បុរាណ​នានា​ប្រហែល​១.០០០​ប្រភេទ​ធ្វើ​ពី​ឈើ ដីឥដ្ឋ និង​សេ​រ៉ា​មិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ