ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ប្រកាស​ទទួល​ធ្វើ​ប្រធាន​ស្តីទី CNRP ខណៈ​ក្រុម​លោក​កឹ​ម សុខា​មិន​ទទួលស្គាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី បាន​ប្រកាស​ក្នុង​សន្និសីទ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក​លោក សម រ​ង្ស៊ី បាន​ព្រម​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទោះបីជា​ក្រុម​លោក…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី បាន​ប្រកាស​ក្នុង​សន្និសីទ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក​លោក សម រ​ង្ស៊ី បាន​ព្រម​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទោះបីជា​ក្រុម​លោក កឹ​ម សុខា ប្រកាស​មិន​ទទួលស្គាល់​យ៉ាងណា​ក្តី ។

ការ​ប្រកាស​នេះ​ត្រូវ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​អះអាង​ថា​លោក សម រ​ង្ស៊ី មិន​អាច​ស្តា​អតីត​គណបក្សប្រឆាំង ឬ​ខ្មោច​ដែល​ងាប់​ហើយ​ឲ្យ​រស់​ឡើង​វិញ បាន​ទេ ។ នៅ​ក្នុង​សន្និសីទ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ១-២ ខែវិច្ឆិកា ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក​បាន​សម្រេច​ឲ្យ​លោក​សម រ​ង្ស៊ី ឡើង​ធ្វើ​ជា​ប្រធាន​ស្តីទី​នៃ​អតីត គណបក្ស​នេះ​ជា​បណ្តោះអាសន្ន​ដោយ​ពួក​គេ​យល់​ថា លោក កឹ​ម សុខា ដែល​ជា​ប្រធាន​កំពុង​ស្ថិត​នៅ​ក្រោម​គំនាប ហើយ​ពុំ​មាន​សិទ្ធិ​បរិបូរ ដើម្បី​ដឹកនាំ​គណបក្ស​នោះ​ទេ ។

ក្នុង​ពិធី​បិត​សន្និសីទ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​តំណាង​ជាង​៤០០​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ ជាតិ​ពី​បណ្តា​ប្រទេស​នានា លោក​សម រ​ង្ស៊ី បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​កិត្តិយស ទទួលយក​តំណែង​នេះ » ។ លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ថា ការ​រៀបចំ​សន្និសីទ​នេះ​ឡើង ហើយ​លោក​ព្រម​ទទួលយក​តំណែង​ជា​ប្រធាន​ស្តីទី​នា​ពេល​នេះ គឺ​ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន គណបក្ស​ឡើយ​វិញ ហើយ​បន្ទាប់​មក​ទើប​អាច​រក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ។

លោក​សម រ​ង្ស៊ី និង​អ្នកគាំទ្រ​ជឿ​ថា យុទ្ធសាស្ត្រ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​របស់​ពួក​គេ​រស់​ឡើយ​វិញ ហើយ​លោក កឹ​ម សុខា នឹង​ទទួល​បាន​សេរីភាព​ពេញ ។ ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី ប្រកាស​ថា លោក​នឹង​លាលែង​ពី​តំណែង​ជា​ប្រធាន​ស្តីទី​នេះ​នៅ​ពេល​ណា​លោក កឹ​ម សុខា ទទួល​បាន​សេរី​ពិតប្រាកដ ហើយ​វិល​មក​កាន់​តំណែង​ជា​ប្រធាន​ឡើង​វិញ ។ ម្យ៉ាងទៀត លោក​អះអាង​ថា រចនាសម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​រក្សា​ទុក​ដូច​មុន​ដដែល​ដោយ មិន​រុះរើ​អ្វី​ទាំងអស់ ។ លោក សម រ​ង្ស៊ី បន្ត​ថា ក្នុង​ដំណាក់​កាលដែល​គណ​សង្គ្រោះ​ជាតិ​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់ លោក លោក​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដោយ​ចៀសវាង​ការ​ប្រកាន់​បក្សពួក ឬ​បែក​ចែក​គ្នា​ជា​ក្រុម ។

លោក​បញ្ជាក់​ថា «​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី « សម រ​ង្ស៊ី – កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​» ដែល​ជា​ពាក្យស្លោក និង​ជា​និមិត្តរូប​នៃ​ការ​រួបរួម​របស់​គណបក្ស »​។ ទោះបីជា​លោក កឹ​ម សុខា តាម​រយៈ​មេធាវី​ប្រកាស​មិន​ទទួលស្គាល់​ចំពោះ​ការ​ធ្វើ​សន្និសីទ នៅ​សហរដ្ឋអាមេរិក​យ៉ាងណា​ក្តី​លោក សម រ​ង្ស៊ី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា « អ្នក​ណា​ទាំង​ទ្រ កឹ​ម សុខា គឺ​គាំទ្រ​សម រ​ង្ស៊ី ហើយ​អ្នក​ណា​គាំទ្រ សម រ​ង្ស៊ី គឺ​គាំទ្រ​កឹ​ម សុខា ។

អ្នក​ណា វាយប្រហារ កឹ​ម សុខា គឺ​វាយប្រហារ សម រ​ង្ស៊ី ហើយ​អ្នក​ណា វាយប្រហារ​សម រ​ង្ស៊ី គឺ​វាយប្រហារ កឹ​ម សុខា​» ។ លោក សម រ​ង្ស៊ី មិន​ភ្លេច​នោះ​ទេពី​ការ​បកស្រាយ​នូវ​មូលហេតុ​ដែល​លោក​ត្រូវ​សម្រេចចិត្ត​ទទួលយក​តំណែង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។ នៅ ចំពោះ​មុខ​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី ពន្យល់​ថា ការ​ទទួល​តំណែង​នេះ គឺជា​កាលៈទេសៈ ចាំបាច់​ដែល​ត្រូវ​បង្ខំ​ឲ្យ​ទទួលយក ។ បន្ទាប់​មក​លោក​ក៏​រម្លឹក​ដល់​កាលដែល​លោក​លាលែង ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សម រ​ង្ស៊ី លើក​ឡើង​ថា កាលនោះ​ដោយសារ​តែ​កាលៈទេសៈ​បង្ខំ​ដូច​គ្នា​ទើប​លោក សុខចិត្ត​លាលែង​ពី​តំណែង​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​បកស្រាយ​យ៉ាង​ដូច្នេះ​ថា «​តួនាទី​មិន​សំខាន់​ទេ ខ្ញុំ​មិន​ដែល​ឲ្យ​តម្លៃ​តួនាទី​ឡើយ ។ ខ្ញុំ​មិន​ស្រឡាញ់​តំណែង​ទេ ។ បើ​ខ្ញុំ ស្រឡាញ់​តំណែង​ខ្ញុំ​លាលែង​ធ្វើ អី … ។ ខ្ញុំ​មក​កាន់​តំណែង​មិនមែន​ដោយ​ចិត្ត​ឯង​ចង់​ទេ តែ​មក​ពី​តម្រូវការ​បង្ខំ ។ លាលែង​ក៏​ជា​តម្រូវការ​វិល​មក​វិញ​ក៏​ជា​តម្រូវការ » ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សម រ​ង្ស៊ី​បាន​អះអាង​ថា ការ​រៀបចំ​សន្និសីទ និង​ការ​ជ្រើសរើស​លោក​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​ថា ជា​ការ​រៀប​ក្បាលម៉ាស៊ីន​គណបក្ស និង​ថ្នាក់ដឹកនាំ ដើម្បី​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ ។
លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​ប្រមូល​ឥស្សរជន​ទាំងអស់​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​មក​ចាប់ដៃ​គ្នា​ក្រោម​ផ្លា​ក​គណបក្ស​សង្គ្រោះ​ជាតិ ។ ទាល់តែ​យើង​ពង្រឹង​ក្បាលម៉ាស៊ីន​គណបក្ស​ទើប​អាច​ធ្វើ​សេចក្តីសម្រេច​ក្នុង​នាម​គណបក្ស​ទាំងមូល​បាន ។ គំនុំ​កូន​កុំ អត់​ចិត្ត​កុំ​ប៉ះទង្គិច​គ្នា​ឯង​ឲ្យ​សោះ​» ។ ទាក់ទិន​នឹង​ការ​យល់ព្រម​ធ្វើ​ជា​ប្រធាន​ទី​ស្តី​របស់​លោក សម រ​ង្ស៊ី​ដើម្បី​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា មិន​ស្តា ឬ​ហៅ​ខ្មោច​ដែល​ងាប់​ហើយ​រស់នៅ​វិញ​បាន​ទេ ។  លោក​បញ្ជាក់​ថា «​ដូច្នេះ​ឧបាយកល​ប៉ុនប៉ង​ចង់​ធ្វើ​ឲ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​នេះ​រស់​ឡើង​វិញ គឺ​មិន​អាច​ទៅ​រួច​ទាល់តែ​សោះ ។ ហើយ​ឱ​បាយ​កល​ចង់​ប្រោះព្រំ​យក​ទណ្ឌិត សម រង្សី មក​ដឹកនាំ​អតីត​គណបក្ស​នេះ​ក៏​អត់​បានការ​ដែរ ។

ហេតុនេះ​ទោះ​ប្រើ​មធ្យោបាយ​ណា និង​ឧបាយកល​ណា​ក៏​មិន​អាច​ប្រោះព្រំ​ធ្វើ​ឲ្យ​អតីត​បក្ស​ប្រឆាំង​នេះ​អាច​រស់​ឡើង​វិញ ហើយ​ចង់​យក​មនុស្ស​មិនមែន​នៅ​ក្នុង​បក្ស​មក​ដឹកនាំ​បក្ស​ក៏​កាន់តែ​មិន​អាច​ទៅ​រួច​ជា​ដាច់ខាត​ដែរ​» ។ តាម​រយៈ​មេធាវី​លោក កឹ​ម សុខា បាន​ប្រកាស​មិន​ទទួលស្គាល់​ចំពោះ​សន្និសីទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ។ នេះ​បើ​ថ្លែងការណ៍​របស់​ក្រុម​មេធាវី លោក កឹ​ម សុខា ។ ថ្លែងការណ៍​លើក​ឡើង​ថា ចំពោះ​មុខ​មេធាវី លោក កឹ​ម សុខា នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​គាត់​មិន​ទទួលស្គាល់​ដឹង​ឮ និង​មិន​គាំទ្រ នូវ​កា​រៀបចំ និង​ការ​សម្រេច​ណាមួយ​នៃ​សន្និសីទ​ថ្ងៃ​ទី​១ -២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​អា​តា​ឡង់​តា​សហរដ្ឋអាមេរិក​របស់​ក្រុម​អ្នកគាំទ្រ លោក សម រ​ង្ស៊ី ប្រធាន​ច​លន​សង្គ្រោះ​ជាតិ​នោ​ទេ ។ ថ្លែងការណ៍​បញ្ជាក់​ថា « ការ​បញ្ចេញ​ទស្សនៈ​របស់​លោក កឹ​ម សុខា មិន​ស្ថិត​នៅ​ក្រោម​ការ​បង្ខិតបង្ខំ​របស់​បុ​គ្គ​ណា​ឡើយ ។

យើងខ្ញុំ​ជា​សម​ហ​មេធាវី សូម​បញ្ជាក់​ថា ទោះជា​លោក កឹ​ម សុខា ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ក៏​ដោយ លោក​កឹ​ម សុខា នៅ​តែ​មាន សិទ្ធិ​ក្នុង ការ​តវ៉ា​ការពារ​ទាមទារ និង​បដិសេធ​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​គាត់ ។ លោក កឹ​ម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​មេធាវី ស្រប​តាម​បញ្ញត្តិ​ច្បាប់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ