ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ក្មេង​ស្រី​សិស្សសាលា​ត្រូវ​កិន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ស្រី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង រន្ធត់ ខណៈ​​ដែល​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​មិត្តភក្តិ​រួម​ថ្នាក់ ហើយ​បាន​ជែង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ។ ប៉ុន្តែ​ពេល​នោះ​ជែង​មិន​ផុត​ក៏​បាន​ទាក់​ដៃចង្កូត​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​ក្រោយ​រថ​យន្ត​ដឹក​ទំនិញ​១​គ្រឿង​ដែល​ទៅ​ពីក្រោយ​កិន និង​អូស​ជា​ច្រើន​ម៉ែត្រ​តែ​ម្ដង ។​ ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ​៖ ក្មេង​ស្រី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​យ៉ាង រន្ធត់ ខណៈ​​ដែល​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​មិត្តភក្តិ​រួម​ថ្នាក់ ហើយ​បាន​ជែង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ។ ប៉ុន្តែ​ពេល​នោះ​ជែង​មិន​ផុត​ក៏​បាន​ទាក់​ដៃចង្កូត​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​ក្រោយ​រថ​យន្ត​ដឹក​ទំនិញ​១​គ្រឿង​ដែល​ទៅ​ពីក្រោយ​កិន និង​អូស​ជា​ច្រើន​ម៉ែត្រ​តែ​ម្ដង ។​

​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ បាន ស្រី​អូន អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ រៀន​នៅ​វិទ្យា​ល័យ​ ហ៊ុន សែន ប៊ុ​ន​រ៉ា​នី អរុណ​វ​តី មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​មិត្តភក្ដិ​ដែល​ជា​អ្នក​ឌុ​ប​ឈ្មោះ ហង្ស ស្រី​ពេជ្រ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រួម​ថ្នាក់ និង​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​រង​របួសស្រាល ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-7029 ឌុ​ប​គ្នា​ចេញពីផ្ទះ​ទៅ​សាលារៀន ហើយ​បាន​ហួស​ទៅ​ឌុ​ប​មិត្តភក្ដិ​ម្នាក់​ទៀត ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជែង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​កំពុង​បើក​បរ​ស្របគ្នា ។​

​ប៉ុន្តែ​ជែង​មិន​ផុត​បាន​ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ក្មេង​ស្រី​រង​គ្រោះ​ទៅ​កណ្ដាលផ្លូវ ស្រ​វ​ពេល​នោះ​រថ​យន្ត​ម៉ាក​ហុី​យ៉ា​ន់​ដាយ ព​ណ៍​ខៀវ ១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 3A-1494 បើកបរ​ក្នុង​ទិស​​ដៅ​ស្របគ្នា​ដែរ​បាន​ទៅ​ដល់ ក៏​បាន​បុក និង​កិន​ក្មេង​ស្រី​រូប​នោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​រន្ធត់​តែ​ម្ដង ។​

​ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បាន​បើក​ហួស​បន្តិច​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ទាំង​អ្នកបើកបរ​រួច​បាន​ប្រគល់​ជូន​នគរបាល​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​​សួរនាំ ហើយ​មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ ។​

​ដោយឡែក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​មធ្យោបាយ​គ្រោះថ្នាក់​ទាំងនោះ​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ព្រមទាំង​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

https://www.youtube.com/watch?v=_uhNzqzbXWk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ