ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំមិនទាន់​បាន​ឆ្លើយផង…អតីតប្តីកំរោលចូល​ទប់​លែង​ជាប់ទៅហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ បាន​វាយ​អតីត​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ជួប​គ្នា​នៅសាលា​ឃុំ​រឿង​ចែក​កូន តែ​មិន​ដាច់ស្រេច ។ ក្រោយ​បង្កហេតុ ជន​ដៃដល់​ជា​អតីត​ប្តី​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ បាន​វាយ​អតីត​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ជួប​គ្នា​នៅសាលា​ឃុំ​រឿង​ចែក​កូន តែ​មិន​ដាច់ស្រេច ។ ក្រោយ​បង្កហេតុ ជន​ដៃដល់​ជា​អតីត​ប្តី​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ អំពើ​ហិង្សា​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​កន្លង​ទៅ នៅ​សាលាឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ។

អតីត​ប្ដី​ឈ្មោះ ស៊ុំ វណ្ណ​ថា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ចំណែក​អតីត​ប្រពន្ធ​ឈ្មោះ ភឿ​ង ភ័​ស្ត អាយុ​៣៤​ឆ្នាំ នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​រង​របួស​បែកក្បាល ។ ប្រភព​ពី​អតីត​ប្រពន្ធ​ឲ្យ​ដឹង​ថា រវាង​រូប​គាត់​និង​អតីត​ប្តី​ បាន​ចែកផ្លូវ​គ្នា​ជា​ច្រើន​ខែ​មក​ហើយ តែ​មិន​ទាន់​ចែក​កូន​ឲ្យ​ទៅ​រស់នៅ​ខាង​ណា​នៅឡើយ​ទេ។

មុន​ពេល​កើតហេតុ រូប​គាត់​និង​អតីត​ប្តី​ បាន​នាំ​គ្នា​ទៅ​សាលាឃុំ ដើម្បី​សុំ​ឲ្យ​លោកមេឃុំ​ជួយ​កាត់ក្តី​រឿង​កូន​តើ​ត្រូវ​បាន​ទៅ​ខាង​ណា ហើយ​លោក​មេឃុំ​មិន​ទាន់​និយាយ​អ្វី​ផង ស្រាប់តែ​អតីត​ប្តី​ស្រែក​ទាមទារ​​យក​កូន​ពី​​គាត់ ។ នៅ​ពេល​ដែល​គាត់​ត​វ៉ា ​ស្រាប់តែ​អតីត​ប្តី​រូប​នេះ​ស្ទុះ​មក​វាយ​គាត់ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​នៅ​ចំពោះ​មុខ​អាជ្ញាធរ​តែ​ម្តង ។

បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ ជន​ដៃដល់​ជា​អតីត​ប្តី​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​អតីត​ប្រពន្ធ​ប្រាកដ
​មែន ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​ការិយាល័យ​នគរ
បាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ