ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដួលដេកគង​លើម៉ូតូហូរឈាមជោកលើស្ពានអាកាសស្ទឹងមានជ័យ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​និង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​ដួល​រង​របួស​រយះ​ក្បាលផ្នែក​​ខាង​មុខ​សន្លប់​ស្តូក​នៅ​លើ​ម៉ូតូ​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​អាធ្រាត្រ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយ​និង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​អោយ​ដួល​រង​របួស​រយះ​ក្បាលផ្នែក​​ខាង​មុខ​សន្លប់​ស្តូក​នៅ​លើ​ម៉ូតូ​តែ​ម្តង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​អាធ្រាត្រ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AH-៧០០២ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ល្បឿន​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​បើកបរ​ម៉ូតូ​លឿន​ហើយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​កៀរ និង​ទាក់​ដៃចង្កូត​គ្នា​ជាមួយនឹង​បង្កាន់ដៃស្ពាន​អាកាស បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​ដេកគង​​នៅ​លើ​ម៉ូតូ រយះ​ក្បាល​ផ្នែក​ខាង​មុខ​ដល់​លលាដ៍ក្បាល​សន្លប់​ស្តូក​តែ​ម្តង ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ស្ទឹង​មាន​ជ័យ​១ រង់ចាំ​ប្រគល់អោយ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ