ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ដែល​ចិន​កា.ប់​ចាក់​គ្នា​យ៉ាង​សាហា.វ​…​លើ​ដី​សមុទ្រ​ខ្មែរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋមពី​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ម្នាក់​បាន​ត្រូវ​ជនជាតិ​ចិន​ដូច​គ្នា​ចាក់​ស្លាប់ រឿង​យក​ស្រី​ទៅ​ម៉ាស្សា​ជាន់​លេខ​រៀង​គ្នា ដោយ​ខាង​អ្នកចាញ់​ស្លាប់ ឯ​ជន​ដៃដល់គេ ច ខ្លួន​បាត់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋមពី​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា ជនជាតិ​ចិន​ម្នាក់​បាន​ត្រូវ​ជនជាតិ​ចិន​ដូច​គ្នា​ចាក់​ស្លាប់ រឿង​យក​ស្រី​ទៅ​ម៉ាស្សា​ជាន់​លេខ​រៀង​គ្នា ដោយ​ខាង​អ្នកចាញ់​ស្លាប់ ឯ​ជន​ដៃដល់គេ ច ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ នៅ​ចំណុច​ហាង​ម៉ាស្សា ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហ​នុ ។

ជនជាតិ​ចិន​ដែល​ស្លាប់​ឈ្មោះ Dong Li ភេទ​ប្រុស អាយុ​៥០​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខEB៧១៩៤០៦១ ។ តាម​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ គេ​ឃើញ​ជនជាតិចិន​១​ក្រុម ​មាន​គ្នា​៤​នាក់ កំពុង​អង្គុយ​លេង​នៅ​កន្លែង​ម៉ាស្សា ទំនង​ចាំ​មិត្តភក្តិ​ចូលចាប់​សរសៃ ។ បន្តិច​ក្រោយមក ក៏​មាន​ជនជាតិ​ចិន​៥ នាក់​ផ្សេង​ទៀត ​មាន​បំណង​ទៅ​រក​ស្រី​ម៉ាស្សា​នៅ​ទីនោះ​ដែរ ។

លុះ​ពេល​ជនជាតិ​ចិន​២​ក្រុម​នោះ​ជួប​គ្នា ក៏​កើតមាន​ទំនាស់​រឿង​យក​ស្រី​ជាន់​លេខ​រៀង​គ្នា ធ្វើ​ឲ្យ​ក្រុម​ចិន​មាន​គ្នា​៥​នាក់ ដែល​ទើប​មក​រក​ម៉ាស្សា​ក្រោយ​នោះ យក​កាំបិត​ចុង​ស្រួច​ចាក់​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៤​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក្រុម​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​អន្តរជាតិ​ឆាង​ហៃ(​ពេទ្យ​ជនជាតិ​ចិន​) ប៉ុន្តែ​នៅ​ពេល​ដឹក​តាម​ផ្លូវ ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ​ដោយសារ​ឈាម​ហូរច្រើន​ពេក ។ សមត្ថកិច្ច​បាន​ហៅ​អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខាងលើ​ស្លាប់​នេះ​គឺជា​រឿង​គំនុំ ហើយ​កម្លាំង​ជំនាញ​កំពុង​ដុត​ដៃដុតជើង ស្រាវជ្រាវ​វែកមុខ​ចាប់ខ្លួន​ក្រុម​ជន​ជា​ឃាតករ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ដោយឡែក​ ករណី​មួយទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​១២ ​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២ ខែធ្នូ នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​​មួយ ​រវាង​ជនជាតិ​ចិន​ដូច​គ្នា បណ្តាល​ឱ្យ​​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។ ជន​ដៃដល់​ក្នុង​អំពើ​ហិង្សា​នេះ​ឈ្មោះ Li Ruming ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Wa Rong ភេទ​ប្រុស ទាំង​២​នាក់​ជា​បុគ្គលិក​ភោជនីយដ្ឋាន Hu Ming Tan ដូច​គ្នា ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ករណី​ជនជាតិ​ចិន​កាប់សម្លាប់​គ្នា​នេះ ​គឺជា​រឿង​គំនុំ ហើយ​ជន​ដៃដល់បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ភ្លាម​ដែរ ជាមួយ​វត្ថុ​តាងមាន​កាំបិតចែត​​១ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ វិធី ៕

អត្ថបទសរសេរ ដោយ