ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BRICS រិះគន់ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​គ្របដណ្តប់​កិច្ចប្រជុំ​G20

5 ឆ្នាំ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ៖ ប្រធានាធិបតី​ចិន លោក ស៊ី​ជិន ពីង (Xi Jinping) និង​មេដឹកនាំ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់​ៗ​ដទៃ​ទៀត​បាន​រិះគន់​គោលនយោបាយ​ការពា​និយម​នៅ​កិច្ចប្រជុំ​G20 ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន…

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ៖ ប្រធានាធិបតី​ចិន លោក ស៊ី​ជិន ពីង (Xi Jinping) និង​មេដឹកនាំ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំខាន់​ៗ​ដទៃ​ទៀត​បាន​រិះគន់​គោលនយោបាយ​ការពា​និយម​នៅ​កិច្ចប្រជុំ​G20 ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ ។

កិច្ចប្រជុំ​នៅ​ឆ្នាំ​នេះ គឺជា​ការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ឧស្សាហកម្ម​របស់ G20 ដែល​បាន​ជួប​ដំបូង​នៅ​ឆ្នាំ​២០០៨ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ពិភពលោក​ពី​វិបត្តិ​ហិរញ្ញវត្ថុ ។  ព្រោះតែ​កំណើន​គំនិត​ជាតិនិយម​ក្នុង​ប្រទេស​ជា​ច្រើន G20​ជួប​ប្រទះ​នឹង​សំណួរ​ជា​ច្រើន​ទាក់ទិន​នឹង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ពិភពលោក​។

បញ្ហា​ដែល​គ្របដណ្តប់​កិច្ចប្រជុំ​នៅ​អា​ហ្ស​ង់​ទី​ន គឺ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​បាន​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រាប់​សិប​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចេញ​វិធានការ​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ពាណិជ្ជកម្ម​របស់​ចិន ។

លោក​ប្រធានាធិបតី ស៊ី និង​មេ​ដឹ​នាំ​ដទៃ​ក្នុង BRICS ដែល​រួម​មាន​ប្រេ​ស៊ី​ល រុ​ស្ស៊ី ឥណ្ឌា ចិន​និង​អាហ្វ្រិក​ខាងត្បូង បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្នើ​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​បើក​ទូលាយ និង​ពង្រឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជាដើម ។

មេដឹកនាំ​ទាំងនោះ​បាន​និយាយ​ថា ៖« ស្មារតី និង​វិធាន​របស់​WTO​ប្រឆាំង​នឹង​គោលនយោបាយ​ឯកតោភាគី​និយម​និង​ការពារ​និយម​។ ពួក​យើង​ស្នើ​ដល់​សមាជិក​ទាំងអស់​ឲ្យ​ប្រឆាំង​នឹង​គោល​នយោបាយ​ដែល​មិន​ស្រប​នឹង WTO និង​បន្ត​ប្តេជ្ញា​គោរព​តាម WTO »​។

ប្រទេស​ចិន​ចង់​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​ត្រាំ​ឲ្យ​បោះបង់​គម្រោងការ​របស់​លោក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​ពី​១០%​នា​បច្ចុប្បន្ន​ដល់ ២៥%​នៅ​ខែមករា​ខាង​មុខ​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ