ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ពីរ​នាក់​បងប្អូន​ឌុ​ប​គ្នា …​ស្លា.ប់​ម្នាក់​ប្អូន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​គ្រួ​ស​ម៉ាក Hi No មួយ​គ្រឿង​បាន​បើកបរ​មក​ដល់​ភ្លើង​ស៊ុប ចុង​កៅស៊ូ​ប្រាំង​មិន​ស៊ី​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង បណ្តាល​ឱ្យ​ខាង​ម៉ូតូ​ម៉ាក​វ៉េវ (Wave) ឌុ​ប​គ្នា​២​នាក់​បងប្អូន…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​គ្រួ​ស​ម៉ាក Hi No មួយ​គ្រឿង​បាន​បើកបរ​មក​ដល់​ភ្លើង​ស៊ុប ចុង​កៅស៊ូ​ប្រាំង​មិន​ស៊ី​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង បណ្តាល​ឱ្យ​ខាង​ម៉ូតូ​ម៉ាក​វ៉េវ (Wave) ឌុ​ប​គ្នា​២​នាក់​បងប្អូន បណ្តាល​ឱ្យ​ស្លាប់​ប្អូន (​ជា​អ្នក​បើក​) និង​អ្នក​រួម​ដំណើរ​បងប្រុស​របួសធ្ងន់ ។

ចំណែក​ម៉ូតូ​សង់​ម្ខាង​ទៀត​ពុំ​មាន​របួស​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​ទាំងស្រុង ខណៈ​ពេល​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្ទាក់​ចាប់​បាន​អ្នកបើកបរ​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​មក​សួរនាំ​នៅ​កា​រិ​យា ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ភ្លើង​ស៊ុប​ចុង​កៅស៊ូ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​មាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោ​កថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​គ្រួ​ស​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ចំណែក​ម៉ូតូ​ម្ខាង​ទៀត​ពុំ​មាន​របួស​ឡើយ ខណៈ​ពេល​នោះ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​មិន​បានឃើញ​ជន​រង​គ្រោះ និង​សាកសព​ជន​រង​គ្រោះ​នោះ​ទេ ឃើញ​តែ​អ្នកបើកបរ​រថយន្ត​ដឹក​គ្រួ​ស​ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ និង​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត និង​ម៉ូតូ​ចេញ​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ព្រោះ​ជា​កន្លែង​ភ្លើង​ស៊ុប ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​មក​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ ស្រាប់តែ​ត្រូវ​បាន​ឪពុក​ម្តាយ​បាន​ប្រាប់​ថា កូនប្រុស​របស់​គាត់​ស្លាប់​ម្នាក់ (​ជា​ប្អូន​អ្នក​ឌុ​ប​) និង​បង​របស់​ធ្ងន់ (​អ្នក​រួម​ដំណើរ​) ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​២​នាក់​បងប្អូន​មាន​៖ ឈ្មោះ យុន សុវណ្ណ​រដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក វ៉េវ (Wave) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​មក​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត បាន​ឌុ​ប​បងប្រុស​ឈ្មោះ យុន សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស (​របួសធ្ងន់​)​។ អ្នក​ទាំង​២​នាក់​បងប្អូន​បង្កើត​មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

ចំណែក​ម្ចាស់​ម៉ូតូ​ម្ខាង​ទៀត​ឈ្មោះ ចាន់ ទី​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខា្នរ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១.J.៦១៣៦ គ្មាន​របួស​គ្រាន់តែ​ខូចខាត​ម៉ូតូ​ប៉ុណ្ណោះ ។ រីឯ​ជន​បង្ក​ខាង​រថយន្ត​ដឹក​គ្រួ​សមាន​ឈ្មោះ មួន ញ៉ុ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​គ្រួ​ស មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បើកបរ​រថយន្ត​ម៉ាក Hi No ពណ៌​ស ពាក់​ស្លាក លេខ ក្រចេះ ៣A-០២៥៤ បើកបរ​មក​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា ។ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​គ្រួ​ស បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ដល់​ភ្លើង​ស៊ុប​ជាន់​ប្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​នៅ​ពីមុខ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ព្រមទាំង​ជាន់​ម៉ូតូ​ទាំង​២​បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ។

បច្ចុប្បន្ន​រថយន្ត​បង្ក និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ