ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសលយ៉ាងរន្ធត់​​ត្រង់​ចំណុច​ផ្លូវ​កោង​ឡើង​ភ្នំ​បូកគោ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ដោយ​រថយន្ត​បើកបរ​ពីក្រោម​ឡើង​ទៅ​លើ​ភ្នំ​បូកគោ ចំណែក​ម៉ូតូ​បើកបរ​ចុះ​ពីលើ​ភ្នំ​មក​ក្រោម លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​ខូចខាត​ស្រាល​។…

ខេត្តកំពត ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ដោយ​រថយន្ត​បើកបរ​ពីក្រោម​ឡើង​ទៅ​លើ​ភ្នំ​បូកគោ ចំណែក​ម៉ូតូ​បើកបរ​ចុះ​ពីលើ​ភ្នំ​មក​ក្រោម លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​ខូចខាត​ស្រាល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៩ (​ចំណុច​ផ្លូវ​កោង​ភ្នំ​បូកគោ​) ស្ថិត​ក្នុងភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។

សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន ពេជ្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់
នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១K-០០៨០​។

ចំណែក​រថយន្ត​ម៉ាក​ម៉ា​ស្តា ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AW-៥០៩៩ បើកបរ​ដោយ​ឈ្មោះស៊ា​ន​ប៉ិន តូ​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថាៈ​ក្នុង​ហេតុការណ៍​ខាងលើ អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ក្រុមហ៊ុន​សុខា​អូ​តែ​ល​ជួយ​ដឹក​មក​កាន់​ស្រុក​កំណើត​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំណែក​រថយន្ត​និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​យក​មក​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ និង​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ ។ ព័ត៌​មាន​លម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ