ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ហុយ​ដី​មើល​គ្នា​មិន​ច្បាស់​…​រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បុក​គ្នា​ជាមួយ នឹង​រថយន្ត​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊យ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា នៅ​តាម​ដងផ្លូវ​លំ​ដី​ហុយ​មួយ​កន្លែង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បុក​គ្នា​ជាមួយ
នឹង​រថយន្ត​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊យ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា នៅ​តាម​ដងផ្លូវ​លំ​ដី​ហុយ​មួយ​កន្លែង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវកែង ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ខេត្តកំពង់ចាម ៣A-៣១៥៨ បើកបរ​ដោយ​ឈ្មោះ ជាតិ តូ​ក ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គង់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ។

ភាគី​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​អុី​ស៊ុ​យ​ហ្សុ៊​យ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ច​៩៧៣៦ ភព​២ បើកបរ​ដោយ​ឈ្មោះ ផា​ន់ ផល្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដំរី​ក្រោម ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សួ​ស សូម​លោ​ក្រី​វៀង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ដី​ផ្លូវលំ​ហុយ​ខ្លាំង មើល​មិនឃើញ​ច្បាស់ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ភាគី​ខាង​រថយន្ត​ម៉ាក​អ៊ី​ហ្ស៊ុ​យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេ​ទ្រ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ