ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​ធ្វើ​ស៊ី​មិត្តភក្តិ​… លុះ​ដឹង​តំរុយ​ហើយ ប្រើ​នារី​ធ្វើធ្នាក់​ណាត់ជួប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ឆបោក​យក​ម៉ូតូ​ពី​មិត្តភក្តិ​បាន​ជាង​១​ខែ ពេល​ម្ចាស់​ម្ចាស់​ម៉ូតូ​រក​ឃើញ ក៏​ប្រើ​នារី​ម្នាក់​ធ្វើ​ជា​ធ្នាក់​ណាត់ជួប ក្រោយមក​នាំ​គ្នា​វាយ​ជនសង្ស័យ​ប៉ោង​ភ្នែក​ម្ខាង រួច​ប្តឹង​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ឆបោក​យក​ម៉ូតូ​ពី​មិត្តភក្តិ​បាន​ជាង​១​ខែ ពេល​ម្ចាស់​ម្ចាស់​ម៉ូតូ​រក​ឃើញ ក៏​ប្រើ​នារី​ម្នាក់​ធ្វើ​ជា​ធ្នាក់​ណាត់ជួប ក្រោយមក​នាំ​គ្នា​វាយ​ជនសង្ស័យ​ប៉ោង​ភ្នែក​ម្ខាង រួច​ប្តឹង​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សួន ឃី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​ម្តុំ​ផ្លូវ ប្រឡោក ​បែក មានស្រុក​កំណើត​នៅ​ភូមិ​តាំងគោក ឃុំ ផ្សែងភ្លើង ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ សុ​វ័ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​សា​ឡុ​ង ស្នាក់​នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ផ្លូវ​ទូក ឃុំ​ប្រលាយ​មាស ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ។ រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​ត្រួយ​ចេក ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1 DH-3326​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​ជនសង្ស័យ និង​ជន​រង​គ្រោះជា​មិត្តភក្តិ​នឹង​គ្នា ទើបនឹង​ស្គាល់គ្នា​បាន​ពីរ​បី​ថ្ងៃ ហើយ​ក៏​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​ម្តុំ​កំ​បូល ដោយ​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល​ជន​រង​គ្រោះ​នៅ​ម្តុំ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ជិះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លុះ​ជិះ​ម៉ូតូ​មក​ដល់​ស្តុ​ប​ទំនុប​កប់​ស្រូវ នៅ​ពេល​នោះ​ជន​រង​គ្រោះ​នឹង ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​នៅ​គោល​ដៅ​ចាប់​ផាកពិន័យ ដោយ​ម៉ូតូ​របស់​គាត់​មិន​មាន​កញ្ចក់ និង​ពួក​គាត់​មិន​ពាក់មួក​សុវត្ថិភាព ។

ប្រភព​ខាងលើ​បន្ត​ថា នៅ​ពេល​នោះ​ពួក​គាត់​មិន​មាន​លុយ​ទាំង​២​នាក់ ចំណែក​ជនសង្ស័យ​ក៏​បានឱ្យ​ជន​រង​គ្រោះ​ចាំ​នៅ​កន្លែង​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​យក​លុយ​មេ​របស់​ខ្លួន​​នៅ​ម្តុំ​កំ​បូល ដើម្បី​យក​លុយ​ឱ្យ​សមត្ថកិច្ច ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ចាំ​មិត្តភក្តិ​ទៅ​យក​លុយ​ដើម្បី​ឱ្យ​សមត្ថកិច្ច​បង់ថ្លៃ​ផាកពិន័យ ហើយ​ជន​រង​គ្រោះ​ចាំ​រយៈពេល​ជាង​1​ម៉ោង​ពុំ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូ និង​លុយ​ឲ្យ​សមត្ថកិច្ច​ទេ ។ នៅ​ពេល​នោះ​រូប​គាត់​នឹកឃើញ​ថា ជនសង្ស័យ​ខាងលើ ឆបោក​ម៉ូតូ​គាត់​យក​ទៅ​បាត់​ហើយ ព្រោះ​មិនឃើញ​មក​សោះ ចំណែក​ជន​រង​គ្រោះ​បាន​ប្រាប់ សមត្ថកិច្ច​ចរាចរណ៍​តាម​ដំណើររឿង រួច​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ​ទើប​ស្គាល់​លេខ​ទូរស័ព្ទ​របស់​ជនសង្ស័យ នៅ​ពេល​នោះ​ដែរ បានឱ្យ​នារី​ម្នាក់​ជា​ធ្នាក់​ដើម្បី​ទូរស័ព្ទ​ណាត់ជួប​ជាមួយ​ជនសង្ស័យ និង​មាន​បក្សពួក​ចំនួន​មួយ​ក្រុម​​ស្ទាក់​ចាប់​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ មិត្ត​ភ័ក្តិ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​វាយ​បណ្តាល​ឱ្យ​ប៉ោង​មុខ​ម្ខាង ហើយ​ប្តឹង​សមត្ថកិច្ច ឃាត់​ភ្លាម​ៗ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ឆបោក​ម៉ូតូ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា ម៉ូតូ​ដែល​បោក​ពី​មិត្តភក្តិ​របស់​ខ្លូ​ន​នោះ គឺ​គាត់​យក​ទៅ​បញ្ចាំ​បាត់​ហើយ បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ