ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បោះពួយ​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​សន្លប់​បាត់ស្មារតី​រង​របួស​ស​ធ្ងន់ និង​យុវជន​ចំនួន​៣​នាក់​ទៀត​គ្រាន់​រលាត់​ដៃជើង​រង​របួសស្រាល ពេល​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​មួយ​គ្រឿង​ពីរ​នាក់​ៗ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ផ្លូវបំបែក​ជា​៤​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​នោះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​សន្លប់​បាត់ស្មារតី​រង​របួស​ស​ធ្ងន់ និង​យុវជន​ចំនួន​៣​នាក់​ទៀត​គ្រាន់​រលាត់​ដៃជើង​រង​របួសស្រាល ពេល​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​មួយ​គ្រឿង​ពីរ​នាក់​ៗ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ផ្លូវបំបែក​ជា​៤​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​នោះ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​ផ្លូវ​លេខ​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GY-៨២៩៥ បើកបរ​ដោយ​យុវជន​ម្នាក់​មាន​ឌុ​ប​ប្អូនប្រុស​ម្នាក់​ពីក្រោយ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នោះ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្តេ​ប ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ ១M-១០១០ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ ៥៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ផ្លូវបំបែក​ជា​៤​នោះ ក៏​ស្រាប់តែ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​ឭ​តែ​ប្រាវ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ បណ្តាល​ឱ្យ​យុវជន​ម្នាក់​សន្លប់​បាត់ស្មារតី និង​៣​នាក់​ទៀត​បាន​រង​របួសស្រាល​ដោយ​រលាត់​ដៃជើង​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ យុវជន​ដែល​ដួល​សន្លប់​បាត់ស្មារតី​ជា​ភាគី​ខាង​ម៉ូតូ​ស្តេ​ប ត្រូវ​បាន​មិត្តភក្តិ​បញ្ជូន​តាម​ឡាំ​ប្រឺ​តា​យក​ទៅ​កាន់​មន្ទីរពេទ្យ ចំណែកឯ​យុវជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ជា​ភាគី​ខាង​ម៉ូតូ​ហុងដា C125 ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ