ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ ស្លា.ប់​១០​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១-២ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​២៥​លើក​(​យប់​១៦​លើក​)​ស្លាប់​១០​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​៤​នាក់​)​របួសស្រាល​ប្រុស​៦​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១-២ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​២៥​លើក​(​យប់​១៦​លើក​)​ស្លាប់​១០​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៩​នាក់​(​ស្រី​៤​នាក់​)​របួសស្រាល​ប្រុស​៦​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១១​លើក ស្លាប់​៦​នាក់​, មិន​គោរព​សិទ្ធិ​៥​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​១០​នាក់ : ម៉ូតូ​៩​នាក់​(​មិន​ពាក់មួក​៣​នាក់​)​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៨​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​៣​លើក ស្លាប់​២​នាក់ ម៉ូតូ​និង​ផ្សេង​ៗ១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច និង​រថយន្ត​ធំ​២​លើក​, រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​២​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៣​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៥​គ្រឿង​, រថយន្ត​តូច​១៣​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​១​គ្រឿង​, ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​, ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១១​លើក​, រថយន្ត​តូច​១១​លើក​, រថយន្ត​ធំ​២​លើក​, យាន​ផ្សេង​ៗ១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៥​លើក​, ផ្លូវ​ខេត្ត​៩​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​១​លើក ស្លាប់​១​នាក់​, ខេត្តក្រចេះ​៣​លើក ស្លាប់​ស្រី​១​នាក់ របួស​២​នាក់​, ខេត្តសៀមរាប​១​លើក ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តកំពត​៣​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ​៣​លើក ស្លាប់​៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ