ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ឆ្មក់​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ ចុះ​បង្ក្រាប​សត្វព្រៃ​ចល័ត នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ស្ពឺ រួម​ទាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ ក្រោម​ការ​សម្របសម្រួល​ដោយ…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ ចុះ​បង្ក្រាប​សត្វព្រៃ​ចល័ត នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ស្ពឺ រួម​ទាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ ក្រោម​ការ​សម្របសម្រួល​ដោយ លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ឆ្មក់​ចូល​ឆែកឆេរ និង រុករក​វត្ថុ​តាង​តាម​ដីកា អនុញ្ញាត​ឲ្យ​ឆែកឆេរ​លេខ​១១៤៨០(​ក​) ចុះ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​។

ក្នុង​នោះ​កម្លាំង​គណៈកម្មការ​ចម្រុះ បាន​ឆ្មក់​ចូល​ផ្ទះ​ឈ្មោះ ប្រាក់ សុភា​ស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់​ភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រក​ឃើញ​ការ​លាក់​ទុក​សត្វស្រុក និង​សត្វព្រៃ ដោយ​ខុសច្បាប់​រួម​មាន​ដូច​ជា អណ្តើក​រស់​២​ក្បាល ទម្ងន់​១៧​គីឡូក្រាម កន្ធាយ​អាស៊ី​រស់​១៥​ក្បាល ទម្ងន់​២៦,៨០​គីឡូក្រាម ពស់ថ្លាន់​រស់​១​ក្បាល ទម្ងន់​១០,៥០ គីឡូក្រាម អណ្តើក​ភ្នំ​រស់​១​ក្បាល ទម្ងន់ ០,៨០ គីឡូក្រាម អណ្តើក​សោម​ញី​រស់​៣​ក្បាល ទម្ងន់​១,២០ គីឡូក្រាម សាច់​ជ្រូកព្រៃ​១៦​គីឡូក្រាម សាច់​ឈ្លូស ៦,៥០​គីឡូក្រាម សំពោចក្រអូប​ងាប់​ច​៤​ក្បាល ទម្ងន់ ៨,៥០​គីឡូក្រាម និង​ក្រចក​ខ្លាឃ្មុំ​តូច ក្រៀម​១៤​គូ​។

ក្រោយ​ពេល​ឆេ​ក​ឆេរ​រក​ឃើញ​វត្ថុ​តាង​ទាំង​អស់នោះ គណៈកម្មការ បាន​ប្រគល់​មន្ត្រី​រដ្ឋបាល ព្រៃឈើ​ជា​អ្នក​ទទួលខុសត្រូវ​ថែទាំ និង​ធ្វើការ​ដោះ​លែង​នៅ​ព្រៃ​បឹង ឲ្យ​មាន​សុវត្ថិភាព​វិញ​។ ចំណែក​វត្ថុ​តាង​សំណាក​សត្វព្រៃ ក្រុមការងារ​នឹង​ធ្វើការ​ដុត​បំផ្លាញ​ចោល តាម​ការ​សម្រេច​ពី​សំណាក់ លោកស្រី​ព្រះរាជអាជ្ញា ដោយឡែក​ម្ចាស់ផ្ទះ​ត្រូវ​បាន​ឃាត់ខ្លួន​បឋម ដើម្បី​ធ្វើការ​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ