ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ទំនើប​មិន​ប្រយ័ត្ន បុក​ម៉ូតូ​កែ​ច្នៃ​ចំ​ពីក្រោយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​កែ​ច្នៃ​ចំ​ពីក្រោយ​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ នៅ​វេលា​ម៉ោង​១៣ និង​៤០​នាទី ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឆ្នែង…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​កែ​ច្នៃ​ចំ​ពីក្រោយ​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ នៅ​វេលា​ម៉ោង​១៣ និង​៤០​នាទី ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

អធិការ​នគរបាល​ស្រុក​កែវ​សីមា ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ឡង់​គ្រី​ស័​របុក​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​។ ជន​រង​គ្រោះ​ឈ្មោះ បេ សុះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែ​ឥ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជិះ​ម៉ូតូ​កែ​ច្នៃ​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។

ចំណែក​រថយន្ត​បង្ក​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-5188 អ្នកបើកបរ​ឈ្មោះ ហេង សៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ