ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ករណី​ជួញដូរ​ថ្នាំ​ញៀន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន ១.៨៩២​គ្រាប់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨​។ ជនសង្ស័យ​២​នាក់​មាន ១.​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន ១.៨៩២​គ្រាប់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨​។ ជនសង្ស័យ​២​នាក់​មាន ១.​ឈ្មោះ ដែន លីវ​យី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ លឿន វិទូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ឯក អ៊ុ​ក សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា​៖ នៅ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​គឺ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា​ចំនួន​១.៨៩២​គ្រាប់ នៅ​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​.​ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ​។

លោក​បាន​បញ្ជាក់​ថា​៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​២​នាក់​ជួញដូរ​ថ្នាំ​ញៀន​នេះ​ជា​មុខសញ្ញា​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មក​ធ្វើ​សកម្មភាព​ជួញដូរ នៅ​ស្រុក​ម៉ា​ឡៃ ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន និង​រឹបអូស​បាន​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ