ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ និង​ប្អូនថ្លៃ​ទាស់សម្ដី​គ្នា លទ្ធផល​ដេកពេទ្យ​ទាំង​២​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បងថ្លៃ និង​ប្អូនថ្លៃ​បាន​ទំនាស់​ហិង្សា​ដោយ​ពាក្យ​សម្ដី​ឈាន​ដល់​ការ​វាយតប់​គ្នា បណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់ ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ ថ្ងៃ​ទី​០១ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ បងថ្លៃ និង​ប្អូនថ្លៃ​បាន​ទំនាស់​ហិង្សា​ដោយ​ពាក្យ​សម្ដី​ឈាន​ដល់​ការ​វាយតប់​គ្នា បណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់ ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩ និង​០៥​នាទី​យប់ នៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ចាន់ បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បងថ្លៃ និង​ម្នាក់​ទៀត​ឈ្មោះ លី សា​លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្អូនថ្លៃ ទាំង​២​នាក់​នៅផ្ទះ​ជាមួយ​គ្នា​នៅ​ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល បាន​បញ្ជាក់​ថា​៖ តាម​សម្ដី​រៀបរាប់​របស់​ឈ្មោះ ចាន់ សុជាតា ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ លី សា​លាភ បាន​និយាយ​ថា នៅ​មុន​ថ្ងៃ​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឈ្មោះ បញ្ញា ត្រូវជា​បង​របស់​ខ្លួន បាន​មក​ពី​ដើរ​លេង​បាន​ទាញ​ទ្វារ​ចូល​ដេក​ប៉ុន្តែ​របូត​គន្លឹះទ្វារ​ចូល​មិនកើត​ក៏​បាន​វាយ​ស័ង្កសី​ចូល ប៉ុន្តែ​គ្មាន​បញ្ហា​អី​ទេ​។ លុះដល់​យប់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ បញ្ញា ត្រូវជា​បង​បង្កើត​នេះ ពេល​មក​ពី​ដើរ​លេង​បាន​យក​ម៉ែត្រ​ឈើ​ដែល​មាន​ប្រវែង​ប្រមាណ​ជា​១​ម៉ែត្រ​ជាង វាយ​ស័ង្កសី​ទៀត បណ្តាល​ឲ្យ​ខូចខាត​។

ដោយ​អត់ទ្រាំ​មិន​បាន​ប្តី​របស់​ខ្លួន​ឈ្មោះ លី សា​លាភ បាន​ចេញពី​បន្ទប់ដេក ហើយ​កាន់ដំបង​ឈើ​ទំហំ​ប៉ុនកដៃ ប្រវែង​ប្រមាណ​ជា​១​ម៉ែត្រ​បាន​និយាយ​ថា​៖ អានេះថា​មិន​ស្តាប់​អញ​វាយ​វា​ម្ដង​មើល ក្រោយ​ពី​និយាយ​រួច​ក៏​ស្ទុះ​ទៅ​វាយ​បង​របស់​ខ្លួន ឈ្មោះ បញ្ញា បែកក្បាល​ចំនួន​២​កន្លែង​លើ​ក្បាល​ខាងស្ដាំ​ដេរ​ចំនួន​៧​ថ្នេរ និង​លើ​ក្បាល​ខាងឆ្វេង​ចំនួន​៥​ថ្នេរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក​។ ហើយ​ប្តី​របស់​ខ្លួន​បែក​លើ​ក្បាល​ខាងស្ដាំ និង​ដាច់​សរសៃ​ដៃ​ខាងឆ្វេង បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​កម្ពុជា​-​ជប៉ុន នៅ​មង្គល​បូ​រី​។

ម្យ៉ាង​ឈ្មោះ បញ្ញា​នេះ មាន​សតិ​មិនសូវ​ល្អ ដោយសារ​ពី​មុន​គាត់​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ស្រុក​ថៃ ហើយ​ពេល​ត្រឡប់​មក​ស្រុក​វិញ​ដើរ​តែ​ផឹក​មិន​ធ្វើ​ការងារ​ទេ​។ លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជាក់​ថា​៖ ដោយសារ​ករណី​នេះ ជា​អំពើ​ហិង្សា​ដោយ​សហ​ព័ទ្ធ រវាង​បងថ្លៃ និង​ប្អូនថ្លៃ និង​ពុំ​មានការ​ប្ដឹងផ្តល់​គ្នា សមត្ថកិច្ច​ពុំ​មានការ​ចាប់​ឃាត់ខ្លួន​អ្នក​ណា​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ