ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​អ្វី​ដល់​ថ្នាក់​នេះ​… រហូត​កូនកំលោះ​រត់​ចូល​ឡាន

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា កូន​ក​ម្លោះ​ម្នាក់ ត្រូវ​រង​របួសធ្ងន់​ដេក​ដួល​លើ​ថ្នល់ ដោយសារ​ឡាន​បុក ក្រោយ​ពី​រត់​ចេញពី​ការ​ធ្វើបាប​បែប​លេងសើច​របស់​មិត្តភក្តិ​នៅ​ថ្ងៃ​រៀប​ការ​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​កន្លង​មកនេះ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា កូន​ក​ម្លោះ​ម្នាក់ ត្រូវ​រង​របួសធ្ងន់​ដេក​ដួល​លើ​ថ្នល់ ដោយសារ​ឡាន​បុក ក្រោយ​ពី​រត់​ចេញពី​ការ​ធ្វើបាប​បែប​លេងសើច​របស់​មិត្តភក្តិ​នៅ​ថ្ងៃ​រៀប​ការ​។

រឿងហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​កន្លង​មកនេះ នា​ក្រុង Zunyi ខេត្ត Guizhou ដោយសារ​តែ​ការ​លេង​​ហួសហេតុ​របស់​មិត្ត​ភ័ក្ត្រ​កូន​ក​ម្លោះ​។ ជន​រង​គ្រោះ​ត្រកូល Ai អាយុ​២៤​ឆ្នាំ ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​រោងការ ត្រូវ​បាន​មិត្តភក្តិ​ធ្វើបាប​បែប​លេងសើច​។ វា​ជា​ទម្លាប់​របស់​ប្រជាជន​ចិន​ទៅ​ហើយ ចំពោះ​ការ​ធ្វើ​បែប​នេះ​។ ពេល​ខ្លះ​ការ​លេង​អ៊ីចឹង ដូច​ជា​មាន​ភាព​លើស​ក៏​ថា បាន​។

មិត្តភក្តិ​របស់ Ai បាន​យក​ពងមាន់​គប់ ចាក់​បង្ខំ​ឲ្យ​ផឹកស្រា ចាប់​ហែក​អាវ​លេង និង​វាយ​នឹង​បំពង់​ឬ​ស្សី​។ ការ​ធ្វើ​បែប​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ដឹង​ថា រៀប​ការ​ម្តង​ៗ​គឺ​មិន​ស្រួល​នោះ​ទេ​។ ពេល​កំពុង​តែ​ធ្វើបាប Ai ក៏​រត់គេច ដោយ​ហក់​ឡើង​ផ្លោះ​របង​ទៅ​ឆ្លងផ្លូវ​ហា​យ​វ៉េ ដែល​រថយន្ត​មួយ​កំពុង​បើក​លឿន​ដូច​ព្យុះ​។

ចុង​ក្រោយ​គឺ​ដេក​ស្អាត​លើ​ថ្នល់ ដោយសារ​តែ​ឡាន​បុក​។ រូបគេ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ទាន់​ពេល​វេលា​។ ទៅ​ដល់ទី​នោះ គ្រូពេទ្យ​រក​ឃើញ​ថា រូបគេ​មាន​របួស​បែក​ឆ្អឹងលលាដ៍ក្បាល និង ហូរ​ឈាម​ក្នុង​ខួរក្បាល​។ ពិធី​មង្គលការ ត្រូវ​បាន​ពន្យារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ