ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ខ្លាំង​ដល់​ម្លឹ​ង​ផង​! អ្នក​កាយ​ដី​ភ្នំ​លក់​ចេញចូល​ចាក់សោ​របង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទ្វារ​ដែក​មួយ​នេះ ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​រឹង​មាំ​បំផុត​មួយ​សម្រាប់​ការពារ​ដីចម្ការ​នៅ​ក្នុង​បរិវេណ​ភ្នំ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​ខេត្ត​កែប​។ ប៉ុន្តែ​អ្វី​ដែល​អ្នកផង កំពុង​ចាប់អារម្មណ៍​ទ្វារ​ដែក​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​សម្រាប់​ការពារ​ដី​របស់​ខ្លួន​ទេ ថែម​ទាំង​បានការ​ពារ​អ្នកការ​សែត…

ខេត្តកំពត ៖ ទ្វារ​ដែក​មួយ​នេះ ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​រឹង​មាំ​បំផុត​មួយ​សម្រាប់​ការពារ​ដីចម្ការ​នៅ​ក្នុង​បរិវេណ​ភ្នំ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​ខេត្ត​កែប​។ ប៉ុន្តែ​អ្វី​ដែល​អ្នកផង កំពុង​ចាប់អារម្មណ៍​ទ្វារ​ដែក​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​សម្រាប់​ការពារ​ដី​របស់​ខ្លួន​ទេ ថែម​ទាំង​បានការ​ពារ​អ្នកការ​សែត និង​មន្ត្រី​ផ្សេង​ៗ​ចូល​ទៅ​ពិនិត្យ​រណ្ដៅ​ដី​តូច​ធំ​នៅ​ភ្នំ​ចំនួន​2​ផង​ដែរ​។ ព្រោះ​នៅ​ក្នុង​របង​ដែល​រៀប​ជ​ញ្ជំ​ង​បេតុង និង​ទ្វារ​ដែក​នោះ មាន​ផ្ទៃដី​សហគមន៍​ព្រៃឈើ និង​ដីចម្ការ​ពួក​អ្នកមាន និង​អ្នកមាន​គ្រឿងចក្រ​កាយ​ដី​ភ្នំ​លក់​យ៉ាង​អនាធិប​តេយ្យ។

ដោយសារ​តែ​មាន​គ្រឿងចក្រ​កាយ​ដី​ភ្នំ​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​ហើយ ទើប​មាន​អ្នក​យក​ព័ត៌មាន​ចំនួន​3​នាក់​ចូល​ទៅ​មើល​គេ​កាយ​ដី​ភ្នំ ប៉ុន្តែ​យក​ព័ត៌មាន​អង្គភាព​ផ្សេង​ៗ​គ្នា​ត្រូវ​បាន​គេ​ចាក់សោ​ជាប់​ក្នុង​បរិវេណ​ភ្នំ​នោះ រក​ផ្លូវ​ចេញ​មិនឃើញ​កាលពី​ថ្ងៃ​ទី​28 វិច្ឆិកា​កន្លង​ពេល​ថ្មី​ៗ​នេះ​។

អ្នកកាសែត​ដែល​ចូល​ទៅ​ថត​យក​រូបភាព​គេ​កាយ​ដី​នោះ ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា លោក សឹង រ៉ាត់ អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​អឹ​ម​អេស​ចេ​2, លោក​សិលា សា​រិ​ន អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​ប៉ុ​ស្លិ៍​លេខ​11​និង​លោក​សឹម សុ​ន អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​ខ្មែរ​ប្រជាប្រិយ និង​កាន់​កាសែត​ឱ្យ​យុវជន​កម្ពុជា​។

អ្នកកាសែត​ទាំង​3​នាក់​នេះ ត្រូវ​បាន​ជជែក​គ្នា​ជាមួយ​អ្នកយាម​ទ្វារ​យ៉ាង​តឹង​សរសៃ​.​ក មួយ​ម៉ោង​ក្រោយ​ត្រូវ​បាន​គេ​ចាក់សោ​ឱ្យ​ចេញ​មក​ខាងក្រៅ​វិញ​បាន​។ ចំណែកឯ​អ្នកកាសែត​ម្នាក់​ទៀត​ដែល​មាន​រថយន្ត​ប៉ា​សេ​រ៉ូ ជិះ​ក៏​ធ្លាប់​បាន​ជាប់​នៅ​ក្នុង​ទ្វារ​ដែក​នោះ​ដែរ ពេល​ចូល​តាម​រថយន្ត​ដឹក​ដី​បាន តែ​ចេញ​គេ​ចាក់សោរ​បិត​ជិត អ្នកកាសែត​ម្នាក់​នោះ​ក៏​បាន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​លោក​វ៉េ​ត ជា​ម្ចាស់​គ្រឿងចក្រ​។

លោក មាស សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា មិន​ត្រឹមតែ​គេ​ចាក់សោ​ជាប់​អ្នកកាសែត​ទេ សូ​ម្បី​តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ចុះ​ទៅ​ធ្វើការ​នៅ​ទីនោះ ក៏​ត្រូវ​បាន​គេ​ចាក់សោ​ឱ្យ​ជាប់​ក្នុង​ទ្វារ​នោះ​ដែរ ។ លោក មាស សុធី និយាយ​ថា យើង​មិន​ជំទាស់​ទេ ការ​ធ្វើ​របង​ការពារ​ដីចម្ការ តែ​សុំ​ឱ្យ​អ្នក​ធ្វើ​កុំ​បិតផ្លូវ​សាធារណៈ​។

អ្នកកា​ពារ​ដី​សហគមន៍​ព្រៃឈើ​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ដី​ភ្នំ​ជា​ដី​សហគមន៍​ត្រូវ​បាន​គេ​កាយ​ដឹក​តាម​រថយន្ត​ក្នុង​មួយ​ថ្ងៃ​រាប់​សិប​ឡាន​។​អ្នក​ការពារ​សហគមន៍​និយាយ​ថា ពួក​អ្នក​ការពារ​ព្រៃ​សហគមន៍​លែង​ចង់​ជឿ​ថ្នាក់លើ​ហើយ ព្រោះ​គេ​កាយ​ដី​ដឹក​រាល់ថ្ងៃ​អត់​មាន​អ្នក​អន្តរាគមន៍​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ