ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​លឺ​ពាក្យ​បែកធ្លាយ​ថា Messi មិន​ជាប់​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លឺ​ពាក្យ​បែកធ្លាយ​ថា…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​លឺ​ពាក្យ​បែកធ្លាយ​ថា Lionel Messi មិន​មានឈ្មោះ​នៅ Top3 សម្រាប់​ការ​ឈាន​ទៅ​យក​ពាន Ballon d’Or ឆ្នាំ​២០១៨​។

នៅ​ក្នុង​ពាក្យ​បែកធ្លាយ​នោះ គេ​បាន​ប្រាប់​ថា អ្នក​ជាប់ Top3 ទាំង​បី​នាក់ មាន Luka Modric, Cristiano Ronaldo និង Antoine Griezmann​។ តែ​គ្មាន​ឈ្មោះ Messi ដែល​ជា​កីឡាករ​ធ្លាប់​ជាប់​ពាន Ballon d’Or ដល់​ទៅ​៥​ដង ឆ្លាស់​វេន​គ្នា​ជាមួយនឹង Ronaldo អស់​ពេល​ជិត​១០​ឆ្នាំ​។

លោក Valverde បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជាង​នរណា​ៗ​ទាំងអស់​។

Messi ត្រូវ​បាន​គេ​ចាត់ទុកជា​កីឡាករ​ល្អ​ជាងគេ​នៅ Champions League រដូវ​កាល​នេះ ក្រោយ​ពី​ឡើង​ទាត់​ជើង​ទី​១ ទី​២ និង ទី​៥ ដែល​ទី​៣ និង ទី​៤ មិន​បាន​ឡើង​ទាត់​ព្រោះ​រង​របួស​។ វា​ពិតជា​ចម្លែក​ណាស់ ដែល​គេ​មិន​ជាប់​ឈ្មោះ Top3»​។

លោក​ក៏​បាន​បន្ត​ថា​៖ «​សម្រាប់​អ្នក​ដែល​លឺ​ថា​ជាប់​ឈ្មោះ Top3 ទាំង​៣​នាក់ ខ្ញុំ​ក៏​សូម​ចូលរួម​អបអរ​ផង​ដែរ​។ គ្រប់​គ្នា​សុទ្ធតែ​មាន​សិទ្ធិ​ក្នុង​ការ​គិត ហើយ​ខ្ញុំ​គិត​ថា​វា​ចម្លែក​ណាស់ ដែល​គ្មាន Messi»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា France Football នឹង​ធ្វើការ​ប្រកាស​ម្ចាស់​ពាន Ballon d’Or ប្រចាំឆ្នាំ​២០១៨ នៅ​ថ្ងៃ​ចន្ទ ទី​៣ ខាង​មុខ​នេះ​ហើយ​។ សូម​រង់ចាំ​មើល​ទាំងអស់​គ្នា​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ