ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO ប្រកាស​លក់​ទូរស័ព្ទ​ត្រកូល R នៅ​លើ​ទីផ្សារ​ជាមួយនឹង​បច្ចេកវិទ្យា​កាន់តែ​អស្ចារ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៅ​លើ​ទីផ្សារ សាកល ពី​ការ​លក់​ចេញ​លក់​ជា​បន្តបន្ទាប់​នូវ​ទូរ​សព្ទ​ត្រកូល R នា​ពេល​កន្លង​មក ក្រុមហ៊ុន​នេះ ក៏​បាន​ប្រកាស​ចេញ​លក់​ត្រកូល R…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​នៅ​លើ​ទីផ្សារ សាកល ពី​ការ​លក់​ចេញ​លក់​ជា​បន្តបន្ទាប់​នូវ​ទូរ​សព្ទ​ត្រកូល R នា​ពេល​កន្លង​មក ក្រុមហ៊ុន​នេះ ក៏​បាន​ប្រកាស​ចេញ​លក់​ត្រកូល R នេះ​មួយ​ម៉ូ​ដែល​ទៀត​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា គឺ OPPO R17 Pro ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​កាន់តែ​អស្ចារ្យ ។ ពិធី​សម្ពោធ ប្រកាស​នាំ​ចូល និង​ចែកចាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី ០១ ធ្នូ ២០១៨​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​មានការ​ចូលរួម​អបអរ​ពី​សំណាក់​តំណាង​ចែកចាយ​របស់​ខ្លួន ជា​ច្រើន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន OPPO ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា OPPO R17 Pro នឹង​ចាប់ផ្ដើម​មាន​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ខែ​ដើម​ធ្នូ​នេះ ។ OPPO ត្រកូល R ថ្មី​នេះ ជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​លើ​ពិភពលោក ចាប់តាំងពី​ម៉ូ​ដែល R9 មក​ម្ល៉េះ រួច​ក៏​បន្ត​មក​ដល់​ម៉ូ​ដែល R15 ដែល​មាន​អ្នក​និយម​ប្រើ​ជាងគេ ព្រោះ​វា​តែងតែ​ជា​អ្នកដឹកនាំ​ឈានមុខ​គេ​ទៅ​លើ Camera Phone​។ ម៉ូ​ដែល OPPO R17 Pro នេះ មានមុខ​ងារ​ដ៏​លេចធ្លោ​ជាងគេ​នោះ គឺ​ការ​ថតរូប​ច្បាស់​ខ្លាំង​នៅ​ពេល​យប់​។ OPPO ផ្ដោត​សំខាន់​លើ​អតិថិជន​ជា​យុវវ័យ ដែល​ពួក​គាត់​ចូល​ចិត្ត​ភាព​ទាន់សម័យ ជា​ពិសេស​ចូល​ចិត្ត​ប្រើប្រាស់​ជីវិត​នា​ពេល​រាត្រី ដូច្នោះ​ហើយ​ចាំបាច់​ណាស់​ដែល​ពួក​គាត់​ត្រូវការ​ថតរូប​ឱ្យ​ស្អាត​ៗ​នា​ពេល​យប់ ។

លោក ឡៅ ខេ​ង​ប៊ុ​ង ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន OPPO ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ មាន​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​កាន់តែ​អស្ចារ្យ ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​អាច​ថតរូប​ភាព​នៅ​ពេល​យប់ ខ្វះ​ពន្លឺ បាន​ដោយ​ស្រស់​ស្អាត ហើយ OPPO ត្រូវ​បាន​គេ​ដឹង​ថា ជា​កំពូល​ទូរ​សព្ទ​ដែល​អាច​ថតរូប​ភាព​បាន​ស្អាត​ៗ ជាមួយនឹង​មុខងារ​របស់​វា ។

លោក​បន្ត​ថា កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ ទូរ​សព្ទ​ម៉ូ​ដែល OPPO R17 Pro គឺ​បាន​បំពាក់​នូវ​ប្រ​ព័​ន្ធ​បច្ចេក​វិទ្យា​សាក​ថ្មី Super VOOC ដែល​វា​អាច​សាក​ថ្ម​បាន​លឿន​ឆាប់​ពេញ តែ​កាន់​ថ្ម​បាន​យូរ ជាក់ស្ដែង​ត្រឹមតែ​១០​នាទី វា​អាច​សាក​ថ្ម​បាន​រហូត​ដល់ ៤០​ភាគ ។

R17 Pro ក៏​មាន​មុខងារ​សប្បាយ​ៗ និង​ទាក់​ទាញ​ជា​ច្រើន ដូច​ជា AR stickers, Lighting Effects, O-moji ជាដើម​។ AR stickers និង Lighting Effects អាច​ឱ្យ​អ្នក​ប្រើប្រាស់​បន្ថែម​នូវ effects និង stickers សប្បាយ​ៗ នៅ​ពេល​ដែល​អ្នក​ថតរូប​ស៊ែ​ល​ហ្វី ឬ​ថតរូប​ធម្មតា ហើយ​អ្នក​ប្រើប្រាស់​ក៏​អាច​បង្កើត​នូវ O-moji ដោយ​ខ្លួនឯង​ផង​ដែរ ។

លើស​ពី​នេះ​ទៀត R17 Pro មានការ​រចនា​នូវ​តួខ្លួន​បែប​ប្រដេញ​ពណ៌ (Radiant Mist) ហើយ​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់​ទំហំ 6.4 អ៊ី​ង ដែល​ជា​អេ​ក្រង់​រាង​ដំណក់ទឹក​។ បន្ថែម​លើ​នេះ​ទៀត R17 Pro បាន​បំពាក់​មក​ជាមួយ​នូវ RAM ទំហំ​8 GB & ROM ទំហំ​128 GB ហើយ​និង​មានការ​ដោះ​សោរ​ដោយ​ស្គែ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់ (Hidden Fingerprint Unlock) ទៀត​ផង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ថា ម៉ូ​ដែល R17 Pro នេះ ក៏​ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ 699 ដុល្លារ​អា​មេ​រិ​ក ហើយនឹង​ចាប់​ទទួល​ការ​កម្ម​ង់​ទិញ (Pre-order) ពី​ថ្ងៃ 02 ដល់​ទៅ 07 ខែធ្នូ ឆ្នាំ 2018 នេះ ដែល​លោក​អ្នក​នឹង​ទទួល​បាន​កាដូ Bluetooth Speaker កាស Bluetooth ដប​ទឹក​ក្ដៅ រួម​និង Sim-card លេខ​ពិសេស​ផង​ដែរ ហើយ​ក៏​នឹង​ចាប់ផ្ដើម​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ​ទី 10 ខែធ្នូ ឆ្នាំ 2018 នេះ​ផង​ដែរ ព្រម​ជាមួយ​កាដូ​ជា កាស Bluetooth និង Sim-card ធម្មតា​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ ក៏​មាន​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ទាំង​បី​ដួង​ដូច​ជា​អ្នក​នាង ពេជ្រ សោភា លោក Step និង​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ។ ក្រៅពី​នោះ ក៏​នៅ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ កញ្ញា ស៊ិ​ន យូ​ប៊ិ​ន លោក ឆឹ​ម សក្ក​ដា លោក ហៃ ប៉ោ​ហុង កញ្ញា សាឡា​ត់ ស្រី​ឡា​ង លោក ហេង វិសាល និង​លោក កែវ សុខ​ផេង ផង​ដែរ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ