ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​រត់​ចូល​កូរ៉េ​ខាងត្បូង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​បាន​រត់ចោលជួរ​ការ​ពី​ថ្ងៃ​ទី​១ ​ធ្នូ ចូល​កូរ៉េ​ខាងត្បូង ដោយ​ឆ្លងកាត់​ព្រំដែន​ដែល​មានការ​យាមកាម​តឹង​រ៉ឹ​ង​បំផុត​ទាំង​សងខាង​។ ការ​រត់ចោលជួរ​ឆ្នង​កាត់​ព្រំដែន​កម្រ​មាន​ណាស់ ហើយ​ការ​រត់ចោលជួរ​លើក​នេះ​កើត​មាន​ខណៈ​កូរ៉េ​ទាំង​២ សន្យា​អនុវត្ត​ដំណើរការ​នៃ​ការ​ខិតចូល​ជិត​គ្នា​ឲ្យ​បាន​ប្រសើរ​។…

ប្រទេស​កូរ៉េ​ទាំង​២ ៖ កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​បាន​រត់ចោលជួរ​ការ​ពី​ថ្ងៃ​ទី​១ ​ធ្នូ ចូល​កូរ៉េ​ខាងត្បូង ដោយ​ឆ្លងកាត់​ព្រំដែន​ដែល​មានការ​យាមកាម​តឹង​រ៉ឹ​ង​បំផុត​ទាំង​សងខាង​។

ការ​រត់ចោលជួរ​ឆ្នង​កាត់​ព្រំដែន​កម្រ​មាន​ណាស់ ហើយ​ការ​រត់ចោលជួរ​លើក​នេះ​កើត​មាន​ខណៈ​កូរ៉េ​ទាំង​២ សន្យា​អនុវត្ត​ដំណើរការ​នៃ​ការ​ខិតចូល​ជិត​គ្នា​ឲ្យ​បាន​ប្រសើរ​។ ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​ព្យុ​ង​យ៉ាង ចាប់ផ្ដើម​រំសាយ​​យោធា​នៅ​តាម​ព្រំដែន ដក​គ្រាប់​មីន​ចេញ​ហើយ​បំផ្លាញ​ចោល​បណ្ដា​ប៉ុស្តិ៍​យាម​ព្រំដែន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អគ្គសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​អះអាង​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​កង​ទាហាន​កូរ៉េ​ខាងត្បូង ប្រទះ​ឃើញ​កំពុង​រត់​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​។ ទាហាន​នោះ​សុខ​សប្បាយ​ក្រោម​ការ​រក្សា​ទុក​របស់​យើង​។

ពុំ​មានការ​តាម​បាញ់​ទាហាន​រូប​នោះ​ឡើយ ផ្ទុយ​គ្នា​នឹង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ពេល​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​រត់​កាត់ំ​ព្រំដែន ក្រោម​ការ​ដេញ​តាម​បាញ់​ស្រោច​នៅ​ព្រំដែន ក្នុងភូមិ​ប៉ាន​មុន​ហ្សូ​ម តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​បែងចែក​កូរ៉េ​ទាំង​២​។

ជនជាតិ​កូរ៉េ​ខាងជើង​ជាង​៣០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ពួក​គេ ប៉ុន្តែ​កម្រ​មាន​ណាស់​ការ​រត់​ឆ្លងកាត់​ព្រំដែន​ដោយ​ផ្ទាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ