ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​អបអរ ខណៈ​ក្រសួង​វប្បធម៌​កម្ពុជា​មិន​ទាន់​បំភ្លឺ​ច​ម្ង​ល់​មហាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ទម្រង់​«​ល្ខោនខោល​»​របស់​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មក «​ល្ខោន​ខូ​ន​»​របស់​ថៃ ដែល​មាន​ទម្រង់​ស្រ​ដៀង​គ្នា​ក៏​បាន​ចូល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដែរ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​២០១៨ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅ​សាធារណរដ្ឋ​ម៉ូ​រី​ស ។…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ទម្រង់​«​ល្ខោនខោល​»​របស់​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មក «​ល្ខោន​ខូ​ន​»​របស់​ថៃ ដែល​មាន​ទម្រង់​ស្រ​ដៀង​គ្នា​ក៏​បាន​ចូល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ដែរ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​២០១៨ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៅ​សាធារណរដ្ឋ​ម៉ូ​រី​ស ។

ក្នុង​ពេល​ដែល​កម្ពុជា​ប្រកាស​អបអរសាទរ ចំពោះ​ល្ខោនខោល​របស់​ខ្លួន ប្រទេស​ថៃ​ក៏​បាន​ត្រៀមខ្លួន​ធ្វើ​ពិធី​អបអរសាទរ​ផង​ដែរ ចំពោះ​ល្ខោន​ខូ​ន​របស់​គេ ។ ដើម្បី​ជា​ការ​អបអរ ក្រសួង​វប្បធម៌​ថៃ នឹង​ចាប់ផ្ដើម​រៀបចំ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​ល្ខោន​ខូ​ន រហូត​ដល់​ដាច់​ឆ្នាំ​២០១៨ មាន​ដូច​ជា​ការ​សម្ដែង ការ​ធ្វើ​ភាព​យន្ត​គំនូរជីវចល ការ​តាំងពិព័រណ៍ ការ​ផលិត​ជា​សៀវភៅ​សម្រាប់​កុមារ ការ​ផលិត​រឿង​ខ្លី និង​ការ​ផលិត​ឯកសារ ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​ល្ខោន​ខូ​ន​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជាដើម ។ រាល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ល្ខោន​ខូ​ន ក៏​នឹង​ត្រូវធ្វើ​ពិធី​អបអរ​ផង​ដែរ ។

ថៃ​បាន​ដាក់​ពាក្យ​ស្នើ​ល្ខោន​ខូ​ន ក្នុង​បញ្ជី​ស​ម្ប​តិ្ត​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ឆ្នាំ​២០១៦។  នៅ​ឆ្នាំ​២០១៩ ក្រសួង​វប្បធម៌​ថៃ គ្រោង​ស្នើ​ដាក់​ការ​ម៉ាស្សា​បុរាណ​ថៃ (Nuad Thai) និង​របាំ Nora របស់​ខ្លួន ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​បន្ត​ទៀត ។

ល្ខោន​ខូ​ន ត្រូវ​បាន​គេ​សម្ដែង​ដំបូង​នៅ​សម័យ​អយុធ្យា ដែល​ជា​ទម្រង់​ល្ខោន​ដកស្រង់​ចេញពី​រឿង​រា​មាយា​ណៈ រៀបរាប់​ពី​ចម្បាំង​រវាង​ព្រះ​រាម​ដែល​ជា​អវតារ​របស់​ព្រះ​វិស្ណុ​ក្នុង​សាសនា​ហិណ្ឌូ ជាមួយនឹង​យក្ស​ក្រុង​រាពណ៍ ដែល​បាន​ចាប់ពង្រត់​មហេសី​ព្រះ​រាម ។ ព្រះ​មហាក្សត្រិយានី​ស៊ី​រី​គិត ជា​មហេសី​ព្រះ​ចៅ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​បាន​ចូល​ទិវង្គត គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្នើ​ល្ខោន​ខូ​ន និង​ទម្រង់​សម្ដែង រួម​ទាំង​ការ​រចនា​សម្លៀក​បំពាក់​ផង ។

ថៃ​ដែល​បាន​សម្រេច​ជោគជ័យ​របស់​ខ្លួន ក្នុង​ការ​ដាក់​ប​ញ្ជូ​ល​ល្ខោន​ខុន ដែល​មាន​ទម្រង់​ស្ទើរតែ​ដូច​ល្ខោន​ខោល​របស់​កម្ពុជា ក្នុង​បញ្ជី​អង្គការ​យូ​ណេ​ស្កូ នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ពី​មហាជន​ខ្មែរ ថា​តើ​ល្ខោន​មួយ​នេះ ហេតុ​អីចុះ​បញ្ជី​ឲ្យ​ប្រទេស​ថៃ​ដែរ ? កោះសន្តិភាព​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​វប្បធម៌ តែ​មិន​បាន​សម្រេច​ទេ ខណៈ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង មហាជន​សុំ​ឲ្យ​ក្រសួង​បំភ្លឺ ក៏​មិនឃើញ​មានការ​ឆ្លើយ​តប​ដែរ ។ ក្នុង​ស្ថានភាព​បែប​នេះ មហាជន​ចង់​ឲ្យ​ក្រសួង​វប្បធម៌​ចេញ​សេចក្តី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ។

កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៨ អ្នកជំនាញ​ខាង​សិល្បៈ​បុរាណ លោក​ម៉ា​ន់ កុសល ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ និង​ជា​សិល្បករ​ល្ខោនស្បែក​ធំ​ធ្លាប់​បាន​បកស្រាយ​ពី​ភាព​ខុស​គ្នា​រវាង​ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូ​ល​ថៃ ថា ល្ខោន​ទាំង​ពីរ​មាន​ភាព​ស្រ​ដៀង​គ្នា​ខ្លាំង​ណាស់​ស្ទើរតែ​រក​ចំណុច​ខុស​មិន​បាន ទាំង​សម្លៀក​បំពាក់ ក្បាំងមុខ ឧបករណ៍​ភ្លេង និង​ការ​សម្ដែង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ គឺ​អត្ត​ចរិត​របស់​តួ​សម្ដែង ។

ចំ​ណែ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ថៃ នរៈ​សត្យា ធ្លាប់​បាន​លើក​ឡើង​ថា « លក្ខណៈ​​រាំ និង​ក្បាច់​របស់​ល្ខោនខោល​ខ្មែរ មាន​លក្ខណៈ​ខុសស្រឡះ​ពី​ល្ខោន​ខុន​របស់​ថៃ និង​មាន​ចំណុច​ស្រ​ដៀង​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ »​។ លោក​ក៏​បាន​អះអាង​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា ការ​យកឈ្មោះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ទៅ​ចុះបញ្ជី​មិន​បាន​កំណត់​អត្តសញ្ញាណ​ផ្សេង​គ្នា​រវាង​ល្ខោនខោល​ខ្មែរ​ឡើយ ហើយ​គ្រប់​ល្ខោនខោល​តាម​តំបន់ ផ្សេង​ៗ​ក្នុង​ប្រទេស​នៅ​តែ​ជា​ល្ខោនខោល​ខ្មែរ​ដែល​ត្រូវ​បានការ​ពារ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​គ្នា ។

ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត ត្រូវ​បាន​ដាក់​ទៅ​ចុះបញ្ជី​នៅ​អង្គការ​យូ​ណេ​ស្កូ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ដោយសារ​តែ​ល្ខោនខោល​នៅ​ទីនោះ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ស្រប​តាម​លក្ខខណ្ឌ​ផ្លូវការ​របស់​អង្គការ​ដែល​មាន​ដូច​ជា ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ល្ខោនខោល មាន​សមាគម​ថែរក្សា សម្ដែង និង​ការ​បន្តវេន​ជាដើម ។

ក្នុង​នាម​ជា​កូន​ខ្មែរ​ស្រលាញ់​វប្បធម៌​ជាតិ​ខ្លួន លោក​ថៃ នរៈ​សត្យា បាន​ស្នើ​យុវជន​គួរ​កុំ​ព្យាយាម​ប្រៀបធៀប​វប្បធម៌​ជាតិ​ខ្លួន​ល្អ ឬ​អន់​ជាង​ជាតិ​សាសន៍​ដទៃ ។ «​ជា​ទូទៅ​គ្រប់​ជាតិ​សាសន៍​រស់នៅ​ក្នុង​តំបន់ ក្បែរ​ៗ​គ្នា​តែង​មាន​ឥទ្ធិពល​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក បើ​យើង​ស្រលាញ់​របស់​វប្បធម៌​យើង ជាតិ​សាសន៍​គេ​ក៏​ស្រលាញ់​របស់​គេ​ដូច​គ្នា ។ ដូចនេះ​ជា​ជាង​បង្កើត​ពាក្យ​មុសា​ដាក់​គ្នា គួរ​ព្យាយាម​ថែរក្សា​និង​ពេញចិត្ត របស់​ដែល​ខ្លួន​មាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ