ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បែក​គូ​ដណ្តឹង នី មុន្នីនាថ មាន​អ្នក​ថ្មី ឬ​នៅ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មហាជន​សុទ្ធតែ​ដឹង​ពី​ជីវិត​សិល្បៈ​របស់​នី មុ​នី្ន​នាថ ដោយសារ​នាង​ជា​តារា​សម្តែង​ល្បី តែងតែ​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ។ ចំពោះ​ជីវិត​ស្នេហា​វិញ នី មុន្នីនាថ មិន​អាច​ជួប​សម​តាម​បំណង​ទេ…

រាជធានី​ភ្នំពេញ​៖ មហាជន​សុទ្ធតែ​ដឹង​ពី​ជីវិត​សិល្បៈ​របស់​នី មុ​នី្ន​នាថ ដោយសារ​នាង​ជា​តារា​សម្តែង​ល្បី តែងតែ​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ។ ចំពោះ​ជីវិត​ស្នេហា​វិញ នី មុន្នីនាថ មិន​អាច​ជួប​សម​តាម​បំណង​ទេ ។

ក្រោយ​ពេល​បែកបាក់​ពី​គូ​ដណ្តឹង​នៅ​អា​មេ​រិ​កមក នី មុន្នីនាថ ហាក់​ចៀស​មិន​ឲ្យ​ជួប​រឿង​បែប​នោះ​ទៀត​ទេ ធ្វើ​ឲ្យ​គេ​និយាយ​ថា​ទាំង​ស្អាត​និង​ពូកែ​សម្តែង តែ​អភ័ព្វ​ស្នេហ៍​ទៅ​វិញ ។ រហូត​មក​ទល់​ពេល​នេះ​តាំងពី​ដាច់​ដោច​គ្នា​ជាមួយ​គូ​ដណ្តឹង​មក តារា​ទឹកភ្នែក​នី មុ​នី្ន​នាថ មិន​ទាន់​ឃើញ​បណ្តើរ ឬ​យកចិត្តទុកដាក់​ជា​មួយ​បុរស​ណា​ទៀត​ទេ ។ នាង​ប្រកាន់ខ្លួន​ឲ្យ​នៅ​ទំនេរ​បែប​នេះ​ប្រហែលជា​មក​ពី​រាងចាល​រឿង​ស្នេហ៍​មិន​សម​ប្រកប ព្រោះ​អំឡុង​ពេល​បែកបាក់​គ្នា​នាង និង​គូ​ដណ្តឹង​បាន​ប្តឹងផ្តល់​គ្នា​បែកផ្សែង ។ ការ​ប្តឹង​នោះ​ទាក់​ទង​រឿង​លុយ​ដែល​ខាង​ប្រុស​ចោទ​ថា​នី មុន្នីនាថ បោក​យក ។

ពេល​មាន​បញ្ហា​នី មុន្នីនាថ ខំ​ទប់ចិត្ត​ទប់​កាយ​មិន​និយាយ​អ្វី​ទាំងអស់​រហូត​រឿង​មួយ​នេះ​បាន​ស្ងប់​ទៅ​វិញ ។ មនុស្ស​ជា​ច្រើន​បាន​និយាយ​ស្រ​ដៀង​ៗ​គ្នា​ថា​វាសនា​របស់​មុ​នី្ន​នាថ មិន​ដូច​សា​រ៉ា​យ ស​ក្ខិ​ណា ទេ ។ រវាង​ពួក​នាង​ទាំង​២​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត ប៉ុន្តែ​គេ​មើលឃើញ​ស​ក្ខិ​ណា មាន​រាសី​ខ្ពស់​ជាង​មុនីនាថ ព្រោះ​បាន​រៀប​ការ​ជាមួយ​បុរស​អាណិកជន​អា​មេ​រិ​ក និង​សាង​ជីវិត​នៅ​ទីនោះ ។ មុ​នី្ន​នាថ អត់​ឱកាស​ចេញ​ទៅ​សាង​ស្នេហ៍​នៅ​លើ​ទឹកដី​មហាអំណាច​ដូច​ស​ក្ខិ​ណា​ឡើយ ។ នេះ​ពិតជា​និស្ស័យ​ដោយ​គ្មាន​អ្នក​ណា​គិត​ទាល់តែ​សោះ​ថា​មុនីនាថ​តារា​ស្រី​មាន​សម្រស់​ដែរ​នោះ​បែរជា​អភ័ព្វ​ជីវិត​ស្នេហា​រហូត​ស្ទើរតែ​ដកថយ​លែង​គិត​ស្រប​ពេល​សព្វថ្ងៃ​វ័យ​របស់​នាង​កាន់តែ ច្រើន​ឡើង​ៗ​។

នី មុនីនាថ ធ្លាប់​ច្រានចោល​ជា​បន្តបន្ទាប់​ជុំវិញ​សំណួរ​ដែល​ជជីក​បើក​កកាយ​ទំព័រ​ស្នេហា​របស់​នាង ។ នាង​ស្វាគមន៍​តែ​សំណួរ​ណា​ដែល​មិនមែន​ជា​រឿង​ផ្ទាល់ខ្លួន គឺ​រឿង​អាជីព​សិល្បៈ​ប៉ុណ្ណោះ ។ គេ​ក៏​មិន​ជឿ​ថា​មិនមែន​អត់​បុរស​ណា​ទាក់ទង​នាង​ដែរ ប្រហែលជា​តារា​តូច​ច្រឡឹង​សម្បុរ​ស្រអែម​រូប​នេះ​បដិសេធ​មិន​ទទួលយក ឬ​ទុក​ឲ្យ​និស្ស័យ​ជា​អ្នក​កំណត់​ទៅ​វិញ ។

សព្វ​ថ្ងៃនេះ​នី មុន្នីនាថ នៅ​តែ​បំពេញការងារ​សិល្បៈ​ដោយ​គ្រង​បាន​តំណែង​តួឯក​ដដែល​ដោយ​ភាគច្រើន​សាច់​រឿង​ដែល​សម្តែង​ច្រើន​ជា​រឿង​ភាគ​តាម​កញ្ចក់​ទូរទស្សន៍​ប្រភេទ​រឿង​ខ្មោច​និង​រឿង​បែប​បុរាណ ។ ក្រៅ​ពី​សិល្បៈ​មុន្នីនាថ លក់​ផលិតផល​តាម​អន​ឡាញ ព្រមទាំង​ចំណាយពេល​បំពេញការងារ​មនុស្សធម៌ ឬ​ស្ម័គ្រចិត្ត​ជួយ​សង្គម ។

តើ​បុរស​បែប​ណា​ទៅ​ដែល​នី មុន្នីនាថ ទទួល​ទុក​ក្នុង​បេះដូង​សា​ជា​ថ្មី​បន្ទាប់​ពី​ខក​ស្នេហ៍​លើក​ដំបូង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ