ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ចិន​អន់​ថយ​អស់​10​ខែ​ជាប់​គ្នា

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បាន​លូតលាស់ និង​ធ្លាក់​ចុះ​កាលពី​ខែតុលា ដោយ​មាន​ទីក្រុង​តូច​ៗ​បន្ត​ជា​អ្នក​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ជឿ​ទុកចិត្ត​លើ​ការ​លូតលាស់​នេះ ។ ជា​លទ្ធផល ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ផ្អាក​ការ​ពង្រីក និង​ការ​លក់…

ទីក្រុង​ប៉េ​កាំ​ង ៖ ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បាន​លូតលាស់ និង​ធ្លាក់​ចុះ​កាលពី​ខែតុលា ដោយ​មាន​ទីក្រុង​តូច​ៗ​បន្ត​ជា​អ្នក​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ជឿ​ទុកចិត្ត​លើ​ការ​លូតលាស់​នេះ ។

ជា​លទ្ធផល ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ផ្អាក​ការ​ពង្រីក និង​ការ​លក់ ព្រមទាំង​រង​ចាំ​មើល​ស្ថាន​ការ​សេដ្ឋ​កិច្ច​​សិន ។ យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ថ្មី​ៗ​ក្នុង​ទីក្រុង​ធំ​ៗ​ទាំង​៧០​របស់​ប្រទេស​ចិន​លូតលាស់​បាន​១%​កាលពី​ខែតុលា ឬ​ច្រើន​ជាង​ខែកញ្ញា​ដែល​លូតលាស់​បាន​តែ​០,៩%​ប៉ុណ្ណោះ ។

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ទប់ស្កាត់​ការ​ចំណាយ​បន្ទាប់​ពី​មានការ​ព្រួយបារម្ភ​ពី​បំណុល និង​យុទ្ធ​សាស្ត្រ​អា​មេ​រិ​ក​ដែល​ប្រើ​ពន្ធ​ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ចិន​ចុះចាញ់ ។

អ្នកវិភាគ​ទីផ្សារ​ព្រួយបារម្ភ​ថា វា​អាច​បង្ក​ឲ្យ​ម្ចាស់​អចលនទ្រព្យ​និង​ម្ចាស់​ដី​ផ្គត់ផ្គង់​ទីផ្សារ​លើសលប់ ។ វា​ក៏​ជា​ខែ​ទី​៤២​ដែល​តម្លៃ​បាន​កើនឡើង​ដែរ ហើយ​កំណើន​នេះ​បាន​ជួយ​ជំរុញ​ដល់​តម្លៃ​ខ្សែ​រថភ្លើង និង​តំបន់​ដែល​នៅ​ជុំវិញ​ជាដើម ។ ចំណុច​នេះ​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្អាក​ការ​លក់​អចលនទ្រព្យ​បន្ថែម និង​ងាក​មក​រង់ចាំ​មើល​វិញ​។

យោង​ទៅ​តាម​សារព័ត៌មាន​មួយទៀត​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ពី​៨,៩% នៅ​ខែកញ្ញា​មក​៧,៧%​កាលពី​ខែតុលា ។ បើ​ទោះជា​តម្លៃ​បាន​កើនឡើង​ពិតមែន ក្រុមហ៊ុន​អចលនទ្រព្យ​បាន​សម្រេច​ថា​បច្ចុប្បន្ន​មិនមែន​ជា​ពេលវេលា​ល្អ​ក្នុង​ការ​លក់​អចលនទ្រព្យ​ដែល​ពួក​គេ​មាន​ឡើយ ។

កាលពី​ត្រីមាស​ទី​៣​នា​ឆ្នាំ​នេះ ការ​សម្រេចចិត្ត​ខាងលើ​បាន​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​ពីរ​របស់​ពិភព​លោក​អន់​ថយ ប៉ុន្តែ​ការ​អន់​ថយ​នៃ​ទីផ្សារ​អចលនទ្រព្យ​ប្រហែលជា​មិន​អាច​កើតឡើង​ទូ​ទាំង​ប្រទេស​ទេ ព្រោះ​វិនិយោគិន​មួយ​ចំនួន​បាន​ងាក​ទៅ​កាន់​ទីក្រុង​ដែល​មាន​វិធានការ​ទប់ស្កាត់​តិច ។ ពួក​គេ​ក៏​បាន​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​មិន​អាច​រឹត​បន្តឹង​ច្បាប់​អចលនទ្រព្យ ព្រោះ​វា​ជា​ប្រភព​សំខាន់​ជាងគេ​នៃ​ប្រាក់​ចំណូល​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ