ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូន​មិត្តភក្តិ​ទៅ​ផ្ទះ ស្រាប់តែ​មួយ​ក្រុម​ប្រដាប់​ដាវ​ដេញ​តាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លេង​ពេល​យប់​រួច​បាន​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​អស់ កាលពី​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ធ្នូ ២០១៨ នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ជម្ពូ​វ័​ន្ត​២ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លេង​ពេល​យប់​រួច​បាន​ជូន​មិត្តភក្តិ​ទៅ​ផ្ទះ​ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច រួច​ជិះ​គេចខ្លួន​បាត់​អស់ កាលពី​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ធ្នូ ២០១៨ នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ជម្ពូ​វ័​ន្ត​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ គង់ គឹ​ម​ឡា​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជួយ​លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅ​ម្តុំ​ក្រោយ​ពេទ្យ​កាល់​ម៉ែ​ត ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំណើត​ភូមិ​កំពង់​ឫស្សី ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​។

តាម​សំដី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨​ឡើង​តែម​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GX-១១២២ ដឹក​មិត្តភក្តិ​មក​ពី​ដើរ​លេង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។

ក្រោយ​ពី​ដើរ​លេង​រួច​ហើយ នៅ​វេលា​កើតហេតុ​ខាង​លើក៍​ដឹក​ជូន​មិត្តភក្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​ខាងលើ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ជាង​១០​នាក់​មក​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ដោយ​ប្រើ​ដាវ​និង​ខ្សែក្រវាត់​ជា​អាវុធ ពេល​ប្លន់​បាន​ហើយ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ក្រោយ​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ​ត្រូវ​បងប្អូន​ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​អោយ​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ក្មេង​ទំនើង​ខាងលើ​យក​មក​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ