ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​១​ក្រុម​ដេញ​វាយ​​ដោយ​មិនដឹង​មូលហេតុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​ទៅ​លើ​យុវជន​៣​នាក់​បណ្តាល​អោយ​ម្នាក់​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ធ្នូ ២០១៨ នៅ​ស្តុ​ប​ទំនប់​កប់​ស្រូវ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ប្រើ​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​ទៅ​លើ​យុវជន​៣​នាក់​បណ្តាល​អោយ​ម្នាក់​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ធ្នូ ២០១៨ នៅ​ស្តុ​ប​ទំនប់​កប់​ស្រូវ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្មេង​ទំនើង​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ពែ​ល ណ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​បឿន ប្រុស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ចំណែក​បក្សពួក​២​នាក់​ទៀត​គេចខ្លួន​មិន​ស្គាល់ឈ្មោះ​។

ចំណែក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ ឈួ​ន រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​លក់​ហ្គា​ស បាន​រង​របួសធ្ងន់ ២-​ម៉ៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ លក់​ហ្គា​ស រង​របួសស្រាល និង​៣-​ឈ្មោះ ម៉ៅ ផៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​លក់​ហ្គា​ស បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ចេញពី​ធ្វើការ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក ពណ៌​ស បិត​ស្កុ​ត​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GC-១៤៨២ ឌុ​ប​គ្នា​៣​នាក់ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយ​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​គោលដៅ​ខាងលើ ស្រាប់តែ​មាន​ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក ពណ៌​ស និង​មួយទៀត​ម៉ាក​ហុងដា​ឌ្រឹ​ម ពណ៌​ខ្មៅ មក​ពីក្រោយ រួច​ដក​ខ្សែក្រវាត់​ដេញ​វាយ​ពួក​គាត់​ដោយ​មិនដឹង​មូលហេតុ បណ្តាល​អោយ​ជន​រង​គ្រោះ​ម្នាក់​របួសធ្ងន់​ម្នាក់ និង​២​នាក់​ទៀត​រង​របួសស្រាល ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជន​បង្ក​២​នាក់ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​អស់​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​របួស​ទាំង​៣​នាក់​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯង​ជន ក្បែរ​កន្លែង​កើតហេតុ ដោយឡែក​ជន​បង្ក​២​នាក់​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​បញ្ជូន​យក​មក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ