ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​បាន​ហើយ​ចេះ​តែ​ចង់បាន​ទៀត ដល់​លើក​នេះ​ធ្ងន់​ក​ម្នាក់​ៗ(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​ឥណ្ឌា របស់​យុវជន​ម្នាក់ ដែល​បញ្ឈរ​ទុក​នៅ​មុខ​ផ្ទះ​ជួល​មួយ​កន្លែង ។ ក្រោយ​ពេល​ចាប់ខ្លួន​បាន​នគរបាល​បាន​ធ្វើការ​ដកហូត​យក​ម៉ូតូ​កង់​បី​នោះ​បាន​មក​វិញ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៥​នាក់ ជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ជន​ទាំងនោះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​ឥណ្ឌា របស់​យុវជន​ម្នាក់ ដែល​បញ្ឈរ​ទុក​នៅ​មុខ​ផ្ទះ​ជួល​មួយ​កន្លែង ។

ក្រោយ​ពេល​ចាប់ខ្លួន​បាន​នគរបាល​បាន​ធ្វើការ​ដកហូត​យក​ម៉ូតូ​កង់​បី​នោះ​បាន​មក​វិញ​ផង​ដែរ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច មុខ​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ខាងលើ​រួម​មាន​១-​ឈ្មោះ សុខ ខី ហៅ​ឆក អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ ព្រឿ​ង ម៉ា​រ៉ូ​ត ហៅ​នុ​ត អាយុ​១៨​ឆ្នាំ ៣- ឈ្មោះ​សុខ ឌី​ណា អាយុ​១៦​ឆ្នាំ ៤- ឈ្មោះ សុខ ដា​រ៉ា អាយុ​១៧​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ៥- ឈ្មោះ ឃួ​ន វិចិត្រ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ហា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។

ដោយឡែក​នគរបាល​ដកហូត​បាន​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង ម៉ាក Brand ពណ៌​លឿង ពាក់​ស្លាក លេខ​ព្រៃវែង 1N-117 មាន​លេខ​តួ 15450 លេខ​ម៉ាស៊ីន 47199 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​រង​គ្រោះ​ឈ្មោះ អ៊ុំ ពិ​សិទ្ធ អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​កង​បី ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​តា​ឡី ។

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ យុវជន អ៊ុំ ពិ​សិទ្ធ បាន​ទុក​ម៉ូតូ​កង់​បី​របស់​ខ្លួន​នៅ​មុខ​ផ្ទះ​ជួល​រួច​ចូល​ដេក នៅ​ក្នុង​បន្ទប់​ជួល ។ ខណៈនោះ​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ គឺ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ក្រោយ​ភ្ញាក់ពីដេក​ទើប​ដឹង​ថា បាត់​ម៉ូតូ​ក​នោះ ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ និង​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក និង​យក​មក​វិញ ។


ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​យុវជន​ខាងលើ​រួច​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​បាន​រាយការណ៍​ជូន​លោក​វរសេនីយឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ។ ដើម្បី​សុំ​គោលការណ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ដោយ​មាន​បញ្ជា​ពី​លោកស្នងការ លោក​អធិការ​ក៏​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ឈ្មោះ សុខ ខី ហៅ​ឆក និង​ឈ្មោះ ព្រឿ​ង ម៉ា​រ៉ូ​ត ហៅ​នុ​ត ។

ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង គឺ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម៉ាក Brand ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​រង​គ្រោះ​ផង​ដែរ ហើយ​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចោល​បាត់​ទៅ​ហើយ ។ នគរបាល​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយមក​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​សួរនាំ​ទើប​ដឹង​ពី​កន្លែង​បក្សពួក​៣​នាក់​ទៀត​កំពុង​លាក់ខ្លួន ។ លុះដល់​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​៣​នាក់​ទៀត រួម​មានឈ្មោះ ឃួ​ន វិចិត្រ ហៅ អាធំ ,​ឈ្មោះ សុខ ដា​រ៉ា ,​ឈ្មោះ សុខ ឌី​ណា ។ ខណៈ​ដែល​ជន​ទាំងនេះ​កំពុង​ជុំ​គ្នា​សេព​គ្រឿងញៀន​នៅ​ក្នុង​ខ្ទម​មួយ នៅ​ក្បែរ​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ