ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អាប់​! លួច​ស្រឡាញ់​ប្រពន្ធ​គេ​ៗ ញយ​ដង​ពេក នរណា​ទ្រាំ​បាន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពី​រង​នូវ​ការ​កាប់​ប្រហារ​ពី​សំណាក់​ដៃគូរ​ផឹកស៊ី​របស់​ខ្លួន ក្រោយ​ពី​និយាយ​ពាក្យ​ដដែល​ៗ​ថា ជនសង្ស័យ​លួច​ស្រលាញ់​ប្រពន្ធ​គេ​។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១ ខែធ្នូ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពី​រង​នូវ​ការ​កាប់​ប្រហារ​ពី​សំណាក់​ដៃគូរ​ផឹកស៊ី​របស់​ខ្លួន ក្រោយ​ពី​និយាយ​ពាក្យ​ដដែល​ៗ​ថា ជនសង្ស័យ​លួច​ស្រលាញ់​ប្រពន្ធ​គេ​។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជន​បង្ក​ខាងលើ​ឈ្មោះ ឈាន ហៅ​យក្ស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​សែ​ម រ៉ី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​គ្នា​។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​អង្គុយ​ផឹកស្រា​.​ស​ជាមួយ​គ្នា រហូត​ស្រវឹង​រៀង​ៗ​ខ្លួន​។ ពេល​នោះ​ក៏​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​កើតឡើង ដោយ​ជនសង្ស័យ​ខឹង​នឹង​ជន​រង​គ្រោះ​និយាយ​ដដែល​ៗ​ថា ជនសង្ស័យ​លួច​ស្រលាញ់​ប្រពន្ធ​គេ ហើយ​ប្តី​គេ​កំពុង​ប្រច័ណ្ឌ​។ ដោយ​ជន​រង​គ្រោះ​និយាយ​សាំ​ដដែល​ពេក ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​យក​កាំបិត​កាប់​ជន​រង​គ្រោះ​តែ​ម្តង បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​យើង​បាន​តាម​រុករក​ជនសង្ស័យ​ពេញ​មួយ​យប់​ហើយ តែ​មិន​ទាន់​បាន​លទ្ធផល​នៅឡើយ ព្រោះ​តំបន់​នោះ​ព្រៃ​ច្រើន និង​ចំការ​អំពៅ​ច្រើន​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្តង​។

អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ​នេះ​ថា បច្ចុប្បន្ន​នេះ​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​ភ្នំពេញ ។ ហើយ​រឿងរ៉ាវ​ខាងលើ​កើតឡើង បណ្ដាល​មក​ពី​ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​អង្គុយ​ផឹកស្រា​ពីរ​នាក់ ហើយ​ស្រវឹងស្រា​ទាស់​ពាក្យ​សំដី​នឹង​គ្នា​។ ពេល​​នេះ​កម្លាំង​ជំនាញ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ