ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចែក​កូន​មិន​ដាច់ស្រេច ស្រាប់តែប្តីស្ទុះធ្វើ​​បែប​នេះ​ដាក់​​ប្រពន្ធ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អតីត​ប្តី​មួយ​រូប​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ជួប​គ្នា​នៅ​សាលាឃុំ​រឿង​ចែក​កូន​មិន​ដាច់ស្រេច ក្រោយ​បង្ក​អតីត​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី ៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​សាលា…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អតីត​ប្តី​មួយ​រូប​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ជួប​គ្នា​នៅ​សាលាឃុំ​រឿង​ចែក​កូន​មិន​ដាច់ស្រេច ក្រោយ​បង្ក​អតីត​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី ៣០​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​សាលា ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ។

អតីត​ប្តី​ឈ្មោះ ស៊ុំ វណ្ណ​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្ល៍​សរ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ភឿ​ង ភ័​ស្ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា (​អតីត​ប្រពន្ធ​) បណ្តាល​ឱ្យ​រង​របួស​បែកក្បាល ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា រវាង​គាត់​នឹង​ប្តី​បាន​ចែកផ្លូវ​គ្នា​ច្រើន​ខែ​មក​ហើយ តែ​មិន​ទាន់​ចែក​កូន​ឱ្យ​ទៅ​រស់នៅ​ខាង​ណា​។ មុន​ពេល​កើតហេតុ គាត់​និង​អតីត​ប្តី​បាន​នាំ​គ្នា​ទៅ​សាលាឃុំ ដើម្បី​សុំ​ឱ្យ​លោក​មេឃុំ​ជួយ​កាត់ក្តី​រឿង​កូន​ត្រូវ​បាន​ទៅ​លើ​ខាង​ណា តែ​លោក​មេឃុំ​មិន​ទាន់​និយាយ​អ្វី​ផង ស្រាប់តែ​អតីត​ប្តី​បាន​ស្រែក​​ទាមទារ​យក​កូន​ពី​គាត់ នៅ​ពេល​ដែល​គាត់​តវ៉ា ស្រាប់តែ​អតីត​ប្តី​ស្ទុះ​មក​វាយ​គាត់ បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​នៅ​ចំពោះ​មុខ​អាជ្ញាធរ​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ​ផង​ដែរ​។​បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ ជន​សង្ស័យ​​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ហើយ​នៅ​រសៀល​​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ជនសង្ស័យ​ជា​អតីត​ប្តី ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ថត ឡើយ តែ​ជន​រង​គ្រោះ​អាច​ថត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ