ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី និង​សូត្រ​មន្ត​មុន​ប្រារព្ធ​ខួប​៤០​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តក្រចេះ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ក្រុង​ពាលី…

ខេត្តក្រចេះ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ក្រុង​ពាលី និង​សូត្រ​មន្ត សូម​សេចក្តីសុខ សិរី​សួស្តី នៅ​បរិវេណ​វិមាន​អនុស្សាវរីយ៍ ២​ធ្នូ នា​ស្រុក​ស្នួល ខេត្តក្រចេះ ។

មុន​ការ​ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ធ្នូ នេះ ។ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​បង្កើត​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​មិ​ទ្ទី​ញ​មហាជន​យ៉ាង​អធិក​អធម៌​អបអរសាទរ​ខួប​៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស​ដ៏​ធំ​មួយ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​ស្ថាបនិក​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ។

បន្ទាប់​ពី​ពិធី​ក្រុង​ពាលី និង​សូត្រ​មន្ត​រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាង​ក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរ​រាជធានី​ខេត្ត​បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ បុព្វការី​ជន វីរៈបុរស ស្នេហា​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​ពលី​កម្ម​ជីវិត ដើម្បី​ប្រទេស​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ