ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! ញ៉ែ​ម សុ​គ​ន្ធ ​រៀប​ការ​ហើយ​ប្រកាស​យក​កូន​ភ្លាម​ៗម៉ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​បង្អង់​យូរ​តារា​សម្តែង​ ញ៉ែ​ម សុ​គ​ន្ធ ​ក្រោយ​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ លោក​​ក៏​ត្រៀម​រួចរាល់​បើក​យុ​ទ្ធនា​ការយ​កកូន​ ព្រោះ​វ័យ​របស់​តារា​រូប​នេះ​កាន់តែ​បោះ​ជំ​ហាន​ទៅ​មុខ​ ហើយ​មហាជន​ជា​ច្រើន​បាន​អបអរ ​ព្រោះ​ចាំ​អ៊ុត​យូរហើយ​ពេល​ណា​លោក​រៀប​ការ​។…

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​បង្អង់​យូរ​តារា​សម្តែង​ ញ៉ែ​ម សុ​គ​ន្ធ ​ក្រោយ​ប្រកាស​ចូល​រោងការ​ជា​ផ្លូវការ លោក​​ក៏​ត្រៀម​រួចរាល់​បើក​យុ​ទ្ធនា​ការយ​កកូន​ ព្រោះ​វ័យ​របស់​តារា​រូប​នេះ​កាន់តែ​បោះ​ជំ​ហាន​ទៅ​មុខ​ ហើយ​មហាជន​ជា​ច្រើន​បាន​អបអរ ​ព្រោះ​ចាំ​អ៊ុត​យូរហើយ​ពេល​ណា​លោក​រៀប​ការ​។

តារា​សម្តែង​រូប​សង្ហារ ញ៉ែ​ម សុគន្ធ បាន​បញ្ចប់​ភាព​នៅ​លីវ​នៅ​ថ្ងៃ​ទី០១ ធ្នូ ២០១៨​នេះ ​ជាមួយ​ស្រី​ស្អាត​ម្នាក់ ក្រោយ​ពី​ពួក​គេ​បាន​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ខ្មែរ​មួយ​រយៈ​មុន ។ សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ព្រឹកនោះ ​ក៏​មានការ​ចូលរួម​អបអរ​ពី​សំណាក់​ភ្ញៀវ​កិត្តិយស និង​មិត្តភក្តិ​ក្នុង​សិល្បៈ​ជា​ច្រើន ។

កូនកំលោះ​លោក ញ៉ែ​ម សុគន្ធ កាន់តែ​មាន​ភាព​លេចធ្លោ និង​ស្រស់​សង្ហា​មួយ​កម្រិត​ទៀត ។ ក្នុង​នោះ​ក៏​មាន​ការ​លាន់មាត់​សរសើរ​ថា​ លោក ញ៉ែ​ម សុគន្ធ និង​ភរិយា ងួ​ន កែវ​ម​ល្លី​កា ពិតជា​សាកសម​គ្នា​ខ្លាំង​ណាស់ ។ ជា​ពិសេស​ភរិយា​របស់​លោក​ពិតជា​ស្រស់​ស្អាត​មិន​ចាញ់​តារា​ប៉ុន្មាន​ឡើយ ។

ពិធី​មង្គល​របស់​លោក ញ៉ែ​ម សុគន្ធ មានការ​រៀបចំ​តុបតែង​យ៉ាង​ស្រស់​ស្អាត ហើយ​ពិធី​នេះ​គឺ​រៀបចំ​នៅ​កោះ​ពេជ្រ​អាគារ E តែ​ម្តង ។​ សម្រាប់​ពេល​ព្រឹក​គេ​សង្កេត​ឃើញ​មាន​ញាតិ​មិត្ត​ចូលរួម​អបអរសាទរ​ជា​ច្រើន​ដែល​មាន​ទាំង​មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​ជា សុគន្ធ និសា ថន ល​ក្ខិ​ណា ជាដើម ។

នៅ​ក្នុង​ពិធី​មង្គលការ​នេះ គេ​ក៏​ឃើញ​ការ​រៀបចំ​តុបតែង​ផ្កា​ភ្ញី និង​ជំនួន​យ៉ាងច្រើន​មុខ​នៅ​ក្នុង​ពិធី​មង្គលការ​របស់​លោក ញ៉ែ​ម សុគន្ធ គឺ​ពិតជា​អធិកអធម​យ៉ាង​ខ្លាំង​ផង​ដែរ​។​ នៅ​ក្នុង​ពិធី​មង្គលការ​នេះ​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​សាច់ញាត្តិ​ចាស់ទុំ​ទាំង​សងខាង ព្រមទាំង​មិត្តភក្ដិ និង​អ្នក​សិ​ល្បៈ​ជា​ច្រើន​រូប​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​គេ​ក៏​ឃើញ​មាន​វត្តមាន​កំពូល​តារាចំរៀង​ស្រី​ល្បីឈ្មោះ​មួយ​ដួង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ គឺ​អ្នក​នាង​សុគន្ធ នី​សា​ ចូលរួម​ផង​ដែរ​។ ក្រៅពី​ការ​អ​ញ្ចើ​ញ​ចូលរួម​ហើយ​នៅ អ្នក​នាង សុគន្ធ​នី​សា ក៏​បាន​បង្ហោះ​​រូបថត​ជា​ច្រើន​សន្លឹក​ពោរពេញ​ដោយ​ស្នាមញញឹម នឹង​បាន​ភ្ជាប់​ជាមួយ​ពាក្យ​សំដី ដ៏​ស្និត​ស្នាល​ថា​  «​អបអរសាទរ បងប្រុស ញ៉ែ​ម សុគន្ធ​នឹង​ភរិយា ថ្ងៃនេះ ជា​ថ្ងៃ​មង្គល​សូម​ជូនពរ អោយ​​អ្នក​ទាំង​ពីរ​មាន​សុភមង្គល​ពេញ​មួយ​ជីវិត​យូ​អង្វែង​»​។ បន្ទាប់​ពី​បាន​បង្ហោះ​នៅ​រូប ​នឹង​ពាក្យ​ជូនពរ​នេះ​ភ្លាម អ្នកគាំទ្រ​ជា​ច្រើន បាន​ជូនពរ​គូ​ស្វាមីភរិយា​ថ្មី​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ក្រៅពី​វត្តមាន​របស់​អ្នក​នាង សុគន្ធ នី​សា ​ហើយ​នោះ​ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​របស់​កញ្ញា ថន ល​ក្ខិ​ណា នឹង​តារា​ជា​ច្រើន​ដួង​ទៀត ដែល​ចូលរួម​ជូនពរ​នឹង​អបអរ​សារ​ទរ ពោរពេញ​ដោយ​ក្ដី​រីករាយ នឹង​ស្នាមញញឹម​ផង​ដែរ​។

មានការ​បង្ហើប​ថា ក្រោយ​រៀប​ការ​ហើយ​លោក ញ៉ែ​ម សុគន្ធ និង ដឹក​ដៃ​ភរិយា​នៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ជិតខាង​ផង​ដែរ ។ បើ​តាម​គម្រោង​លោក​ក៏​មាន​បំណង​យក​កូន​ភ្លាម​ៗ​ផង​ដែរ ។ ​ក្នុង​នោះ​គេ​ក៏​បានឃើញ​វត្តមាន​អ្នក​ល្បី​ៗ​ច្រើន​ទៀត ដែល​មាន​ដូច​ជា​អគ្គនាយក​ក្រុមហ៊ុន​ហង្ស​មាស ព្រមទាំង​អ្នកដឹកនាំ​រឿង​ដ៏​ល្បី​មួយ​រូប​គឺ លោក ហ្វៃ សំអាង ក៏​មាន​វត្តមាន​ចូលរួម​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ