ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ប្រា​ព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨​នេះ នៅ​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម ស្ថិត​ក្នុង​បរិវេណ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ​៖ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨​នេះ នៅ​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម ស្ថិត​ក្នុង​បរិវេណ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បាន​ប្រា​ព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០១៨ ក្រោម​ទិស​ស្លោក
(​យើង​ប្តេជ្ញា​រួម​គ្នា​បញ្ចប់​បញ្ហា​អេ​ដស៍​នៅ​ឆ្នាំ​២០២៥) ក្រោម​អធិបតីភាព​លោក មាន ចាន់​យ៉ា​ដា ប្រធាន​គណៈកម្មាធិការ​សាខា ។

មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា មន្ត្រី​ទី​ស្នាក់​កណ្តាល មន្ត្រី​ប្រតិបត្តិ​សាខា អនុ​សាខា បុគ្គលិក​អគារ​ផ្កាម្លិះ ព្រមទាំង​ប្អូន​ៗ ក្មួយ​ៗ កុមារ​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍ និង​កុមារ​រង​ផល​ប៉ះពាល់ សរុប​ចំនួន​ប្រមាណ​៣៥០​នាក់ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ក្នុង​នាម​លោក ឃួ​ង ស្រេង ប្រធានកិត្តិយស​សាខា លោក មាន ចាន់​យ៉ា​ដា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ឆ្លើយ​តប​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ប្រកបដោយ​សេចក្តី​នឹករលឹក ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ