ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់​ ។ ហេតុការណ៍នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៩៦-១៩៧…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់​ ។ ហេតុការណ៍នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៩៦-១៩៧ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១G- ៥៦៤០ បើកបរ​ដោយ​ឈ្មោះ មាស ស័ក ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួសធ្ងន់​។

ចំ​ណែ​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ភី​ស៊ី​អិ​ច ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុ​ក ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហ៊ឹ​ម ចាន់​ដា ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ឆ្វេង​ក៏​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ភី​ស៊ី​អិ​ច បើកបរ​ក្នុង​ទិស​ដៅ​ពី​ផ្លូវលំ​ឡើង​ផ្លូវជាតិ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ភី​ស៊ី​អ៊ិ​ច​បាន​រង​របួសស្រាល រីឯ​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ