ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះសម្អាតមុខ​អធិការ​ដ្ឋាន​ដើម្បី​ឱ្យ​មាន​សោភ័ណភាព​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ក្នុង​ចំណោម​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុកក្រ​ពិត​បែកបាក់ ហើយ​ត្រូវ​បាន​យក​មក​រក្សារ​ទុក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទូច​ដឹក​យក​ទៅ​រក្សា ទុក​នៅ​ទីតាំង​ផ្សេង…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ក្នុង​ចំណោម​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុកក្រ​ពិត​បែកបាក់ ហើយ​ត្រូវ​បាន​យក​មក​រក្សារ​ទុក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក ត្រូវ​បាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទូច​ដឹក​យក​ទៅ​រក្សា ទុក​នៅ​ទីតាំង​ផ្សេង គឺ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើងគោ ដែល​ជាទី​​តាំង​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ មិន​ប៉ះពាល់​ដល់​អារម្មណ៍​មហាជន ។

លោក​ហូ យ៉ៃ បាន​បន្ត​ថា បន្ទាប់​ពី​យក​រថយន្ត​ចេញទីតាំង​នោះ​ត្រូវ​បាន​កំលាំង​អធិការ​ដឹកនាំ​ដោយ​លោក​ផ្ទាល់ បាន​សម្អាត​ទីតាំង​នោះ​ដើម្បី​សោភ័ណ​ភាព​តាម​ផ្លូវ សោភ័ណ​ភាព​ទីធ្លា​មុខ​អធិការដ្ឋាន ជាង​នេះ​ទៅ​ទៀត សោភ័ណ​ភាព​ប្រជុំជន​សួនច្បារ​រង្វង់​មូល​ដែល​មាន​ពលរដ្ឋ​មក​អង្គុយ​លំហែ ហាត់ប្រាណ និង​ជា​ចំណុច​ដែល​មានការ​ចរាចរណ៍​ឆ្លងកាត់​ច្រើន ។

ជាមួយនឹង​សកម្មភាព​នេះ មានការ​សារ​ទរ​ពី​មហាជន ព្រោះ​ទាំងនេះ​ជា​ផលប្រយោជន៍​រួម​នៅ​ក្នុង​តំបន់ ស្រប​ជាមួយ​ការ​អភិវឌ្ឍន៍​ជាក់ស្តែង ក្រោម​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ