ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងបណ្តោយ​ទៀត… ប្រើធម៌ក្តៅតប​វិញ ទើបបង្ក្រាបចិន​​បែក​ថ្នាំ​នេះ​​​បាន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត បុរស​ជនជាតិចិនដែលកាន់កាំបិតប៉័ងតោ​​កាប់​ខ្លួន​ឯងរបួសឈាមស្រោចខ្លួន​​នោះ ត្រូវ​​សមត្ថកិច្ច​សម្រេច​ចូល​ទៅ​​វាយ​ឱ្យ​ជ្រុះ​កាំបិត​ពី​ដៃ​ ​ហើយ​​នាំគ្នា​ចូល​ក្រៀកចាប់​​តែម្តង ​នៅ​​​វេលា​ម៉ោង០២ និង​៣០នាទី​រសៀល​ថ្ងៃទី​០១ ធ្នូ នេះ…

រាជធានីភ្នំពេញ ៖ ទីបំផុត បុរស​ជនជាតិចិនដែលកាន់កាំបិតប៉័ងតោ​​កាប់​ខ្លួន​ឯងរបួសឈាមស្រោចខ្លួន​​នោះ ត្រូវ​​សមត្ថកិច្ច​សម្រេច​ចូល​ទៅ​​វាយ​ឱ្យ​ជ្រុះ​កាំបិត​ពី​ដៃ​ ​ហើយ​​នាំគ្នា​ចូល​ក្រៀកចាប់​​តែម្តង ​នៅ​​​វេលា​ម៉ោង០២ និង​៣០នាទី​រសៀល​ថ្ងៃទី​០១ ធ្នូ នេះ ស្ថិតត្រង់ចំណុច​ផ្លូវលេខ​​៤៣២ ​ក្នុង​សង្កាត់បឹង​ត្របែក ខណ្ឌចំការមន ​​បន្ទាប់ពី​បាន​កាប់​​ប៉ូលិសម្នាក់​ និងស្ត្រី​ជាអ្នក​លក់​​អំពៅតាមរទេះ​​ម្នាក់ទៀត​រងរបួស​​ផងដែរ​ ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់​ស្គាល់​អត្តសញ្ញាណជនជាតិចិន​រូបនេះទេ ហើយក៏​អត់​ដឹង​​ជន​នេះ​កើត​បញ្ហា​អ្វីដែរ តែគេ​សង្ស័យ​គាត់បែកថ្នាំ ​ដោយ​បាន​​បង្ក​ការ​អុកឡុក​​អស់ជាច្រើន​ម៉ោងមក​ហើយ ទំរាំឃាត់​បាននេះ ​​។

គួរបញ្ជាក់ថា ប៉ូលិសម្នាក់​ត្រូវ​​ជន​នេះកាប់​ បណ្តាលឱ្យរងរបួស​ដៃឈាម​ ខណៈ​ព្យាយាម​ចូល​ទៅ​ឃាត់ខ្លួន មិនតែប៉ុណ្ណោះ ក៏​​មាន​ស្ត្រីជាអ្នក​លក់​អំពៅម្នាក់ទៀតរបួសដូចគ្នា និង​វាយ​បំផ្លាញ​ទ្រព្យ​​ទ្រ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​​​ខូចខាតអស់ជាច្រើន ។

ស្ថិតនៅកន្លែង​​កើតហេតុ គឺ​មាន​ការភ្ញាក់​ផ្អើល​ដោយម្នាក់​ៗ បានភ័យ​ខ្លាច​​ដោយសារ​ជននេះ​​កាន់​កាំបិត​ដើរ​រេរា​ពេញផ្លូវ និងស្រែក​​​​​គំរាម​កាប់គេកាប់​ឯងទៀតផង ទើប​ត្រូវសមត្ថកិច្ច​ប្រើធម៌ក្តៅចូល​​ទៅវាយ​លែង​តដៃរួច ​និង​​បានបញ្ជូនជននេះ​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​រុស្ស៊ី ។

​​ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ