ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​បារម្ភ​យ៉ាង​មិច បើ​សូ​ម្បី​តែ​ក្នុង​សាលារៀន​ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែរ

5 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ក្មេង​តូច ម្នាក់​រង​របួស​មុខ និង​ក្បាល​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​តា​ពុក…

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ក្មេង​តូច ម្នាក់​រង​របួស​មុខ និង​ក្បាល​ត្រូវ​បាន​ឪពុក​ម្តាយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​តា​ពុក ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ រហូត​មក​ដល់​ពេល​នេះ​ឪពុក​ម្តាយ​របស់​កុមា​រា​រង​គ្រោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព​កូន​របស់​ខ្លួន ខណៈ​ពួក​គាត់​ទុកចិត្ត​លោកគ្រូ អ្នកគ្រូ ដោយសារ​ជាប់រវល់​ធ្វើ​ការងារ​នៅផ្ទះ ។​

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះ នាក់ ខែ​ម​រ៉េ​ត អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ «​ក​» នៃ​សាលា​បឋម​សិក្សា​អូរ​តា​ពុក​ក្រោម រង​របួស​មុខ និង​ក្បាល​ផ្នែក​ចំហៀង​ខាងស្តាំ មាន​ឪពុក​ឈ្មោះ នាក់ ង៉​យ អាយុ​៤៥​ឆ្នាំ ជា​ពេទ្យសត្វ ម្តាយ​ឈ្មោះ ទុ​យ ស៊ី​នឿ​ន អាយុ​៤០​ឆ្នាំ រស់នៅ​ក្បែរ​បរិ វេ​ណ​សាលារៀន ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្កហេតុ ដែល​បុក​ក្មេង​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ ដោយ​បន្ទាប់​ពី​បង្កហេតុ​រួច សន្យា​នឹង​ដោះស្រាយ​សង​ថ្លៃ​ការ​ព្យាបាល ។​

​ប្រភព​ព័ត៌មាន​ពី​លោក នាក់ ង៉​យ ជា​ឪពុក​កុមា​រា​រង​គ្រោះ បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គាត់ មានការ​រវល់​ការងារ​ច្រើន​នៅផ្ទះ ដោយ​យក​កូន​ៗ របស់​ខ្លួន​ទៅ​ផ្ញើ​ទុក​នឹង​លោកគ្រូ​អ្នកគ្រូ​ឱ្យ​មើល លុះដល់​ផុត​ម៉ោង​ការ​សិក្សា ទើប​ពួក​គេ​នាំ​បងប្អូន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​នៅ​ទល់មុខ​សាលារៀន ។​

​លោក​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ខណ​:​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​ហើយ ពេល​កូន​គាត់​ដើរ​ចេញ​មិន​ទាន់​ផុត​សាលារៀន​ផង ស្រាប់តែ​មាន​អ្នក​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​បរិវេណ​សាលា ដើម្បី​ឌុ​ប​ប្អូន​របស់​គេ​បើកបរ​យ៉ាង​លឿន ខណៈ​កូន​គាត់​ដើរ​សុខ​ៗ ក៏​បុក​ពីក្រោយ​ដួល​អូស​តាម​ម៉ូតូ​រង​របួស​តែ​ម្តង ។​

​លោក​បញ្ជាក់​ថា ក្រោយមក​ក៏​ប្រញាប់​យក​ទៅ​ថត​ស្កេ​ន​មើល​ផ្នែក​ក្បាល​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ព្រោះ​ប៉ះពាល់​ក្បាល​ផ្នែក​ខាងឆ្វេង តែ​គ្រូពេទ្យ​ប្រាប់​ថា ឱ្យ​រង់ចាំ​តាមដាន​មើល​២​ទៅ​៣​ថ្ងៃ​សិន ទើប​ក្រោយមក​លោក​ដឹក​យក​មក​សម្រាក​នៅ​ក្នុងផ្ទះ​សិន មិន​ទាន់​ឱ្យ​ហ៊ាន​ចូល​រៀន​នោះ​ទេ ព្រោះ​តាមដាន​អាការ​: ។​

លោក​ពិតជា​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូន​ៗ របស់​ខ្លួន​ផង​ដែរ បើសិនជា​លោកគ្រូ អ្នកគ្រូ និង​នាយក​សាលា​មិន​ធ្វើការ​ហាមប្រាម អ្នកបើកបរ​ម៉ូតូ​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​នេះ​ទេ នៅ​ថ្ងៃ​ណាមួយ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ៗ ដែល​រត់​លេង​នៅ​ក្នុង​នោះ​ជាក់​ជា​មិន​ខាន ។​

​បើ​តាម​លោក រ៉ូ ប៊ុ​ន​ណា នាយករង​សាលា​បឋម​សិក្សា​អូរ​តា​ពុ​ក្រោម បានឱ្យ​ដឹង​ថា ខាង​លោក​អត់​បាន​ទទួល​ដំណឹង​ថា​ក្មេង​តូច​ខាងលើ​មាន​គ្រោះថ្នាក់​ម៉ូតូ​បុក​ទេ តែ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ លោក​នឹង​ទៅ​មើល​ដល់​ផ្ទះ ហើយ​លោក​ក៏​នឹង​ហាមប្រាម​មិន​ឱ្យ​ម៉ូតូ​បើកបរ​ចេញចូល​ទៅ​មក​ក្នុង​បរិវេណ​សាលា​ទៀត​ដែរ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឱ្យ​ដឹ ង​ថា ខាង​លោក​អត់​បាន​ទទួល​ព័ត៌មាន​ណាមួយ ទាក់ទិន​នឹង​ក្មេង​ប្រុស​ខាងលើ​ត្រូវ​ម៉ូតូ​បុក​នោះ​ឡើយ តែ​ទោះបីជា​យ៉ាងណា លោក​នឹង​ទាក់ទង​ទៅ​នាយក​សាលា ដើម្បី​សួរនាំ ហើយនឹង​អប់រំ​មិន​ឱ្យ​យុវជន ឬ​អាណា​ព្យាបា​ន​បើកបរ​ម៉ូតូ​ចេញចូល​ក្នុង​បរិវេណ​សាលា​បន្ត​ទៀត ។​

​លោក​បន្ត​ទៀត​ថា មិន​ត្រឹមតែសាលា​ខាងលើ ទោះបីជា​សាលារៀន​បឋម​សិក្សា ឬ​អនុ​វិទ្យាល័យ ក៏​ត្រូវ​តែ​ឈប់​ចត​នៅ​ខាង​មុខ រួច​ឱ្យ​ដើរ​ចូល​ទៅ​ក្នុង​ថ្នាក់រៀន ដោយ​មិន​ត្រូវ​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់​ថ្នាក់​ឡើយ ព្រោះ​អាច​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់ សិស្សសាលា​ដទៃ​ទៀត ដែល​កំពុង​លេង​នៅ​ក្នុង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ