ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ពិនិត្យ​តាម​ផ្ទះសំណាក់​ ១៩នាក់សុទ្ធតែខុសច្បាប់មានទាំងចិនទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក លឹ​ម សៀង​ហេង អភិបាលរង​ក្រុង​បា​វិត​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្តា​ផ្ទះសំណាក់​បន្ទប់​ជួល​ចំនួន​០២…

​ខេត្តស្វាយរៀង ៖ ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក លឹ​ម សៀង​ហេង អភិបាលរង​ក្រុង​បា​វិត​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្តា​ផ្ទះសំណាក់​បន្ទប់​ជួល​ចំនួន​០២ គោលដៅ​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​រក​ឃើញ​ជនបរទេស​ចំនួន​១៩​នាក់​ស្រី​០៦​នាក់​ក្នុង​នោះ​ជនជាតិ​ចិន​១៤​នាក់ ស្រី​០៦​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​០៥​នាក់​ប្រុស ។ ជនបរទេស​ទាំងអស់​មាន​លិខិតឆ្លងដែន​ទិដ្ឋា​ការ ប្រភេទ​E តែ​ពុំ​មាន​ប័ណ្ណ​ការងារ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមការងារ​អធិការកិច្ច​ហត្ថ​ពល​​កម្ម​បរទេស​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ។​

​បើ​តាម​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​មាន​ជនបរទេស​មក​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ច្រើន និង​ច្រើន​ថ្ងៃ​ច្រើន​ខែ​ហើយ​បាន​ប្រកប​មុខរបរ និង​ការងារ​ដោយ​មិន​បាន​សុំ​ទិដ្ឋាការ​សៀវភៅ​ការងារ​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ដើម្បី​ចូល​ធ្វើ​ការងារ​ស្របច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ជា​ពិសេស​ជនជាតិ​ចិន​ចូល​មក​ក្នុង​នាម​ភ្ញៀវ​ទេសចរណ៍ ក៏​ប៉ុន្តែ​ពួក​គេ​បែ​ជា​ជួល​ផ្ទះ​ស្នាក់​នៅ​ហើយ​ចូល​ធ្វើការ​តាម​កាស៊ីណូ លក់ដូរ និង​ធ្វើការ​តាម​ក្លិប​កំសាន្ត​នានា​ក្នុង​ក្រុង​បា​វិត ។​

​ទើប​អាជ្ញាធរ​ក្រុង​បា​វិត​ចុះ​ពិនិត្យ​តាម​ផ្ទះសំណាក់ និង​ផ្ទះ​ជួល​២​កន្លែង​រក​ឃើញ​ជនបរទេស​ស្រី​ប្រុស​ចំនួន​១៩​នាក់​មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ប្រភេទ​E​តែ​ពុំ​មា​នប័ណ្ណ​ការងារ​ស្នាក់​នៅ​ប្រកបការងារ​ទើប​ចាប់​បញ្ជូន​ឲ្យ​ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ។​

​រីឯ​មហាជន​សង្ឃឹមថា អាជ្ញាធរ​បន្ត​ការ​ចុះ​ពិនិត្យ​នៅ​តាម​សណ្ឋាគារ​ផ្ទះសំណាក់ និង​តាម​ផ្ទះ​ជួល​នានា​ក្នុង​ក្រុង​បា​វិត​ទាំងមូល​ដើម្បី​ជំរើន​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី និង​បំពេញការងារ​តាម​កាស៊ីណូ ក្លិប​កំសាន្ត រោងចក្រ​សហគ្រាស ផ្សារ​ទំនើប ។​ល​។ ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ