ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ស៊ី​នាង​នៅ​មុខ​ផ្ទះ​លោក​អភិបាលខេត្ត​ផង​… ហើយ​ចង់រ​ត់ទៅ​ណា​រួច?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​យក​កាបូប​ពី​នារី​ម្នាក់ កាលពី​វេ​ល​ឆ​ម៉ោង​៥ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ខាង​​មុខទ្វារ​របងភូមិ​គ្រឹះ​លោក​អភិបាលខេត្ត  ​ក្នុងភូមិ​រំចេក​៤…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​យក​កាបូប​ពី​នារី​ម្នាក់ កាលពី​វេ​ល​ឆ​ម៉ោង​៥ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ខាង​​មុខទ្វារ​របងភូមិ​គ្រឹះ​លោក​អភិបាលខេត្ត  ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ ជន​ដៃដល់​បាន​ព្យា​យាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ នៅ​រសៀល​ថ្ងៃ​ដដែល ​។ លោកស្នងការ​រង​បាន​ប្រាប់​​ថា ជនសង្ស័យ​ឈ្មោះ​ស៊ុំ រតន​: ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ ។ ដោយ​ឡែក នារី​រង​គ្រោះ​ឈ្មោះ​អ៊ុ​ករ​: សុភា​នាថ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ ។ ជន​ដៃដល់​បាន​ជិះ​តាម​នារី​រង​គ្រោះ លុះដល់​ចំណុច​កើតហេតុ ពេល​នាង​ឈប់​ម៉ូតូ​ ក៏​ត្រូវ​ជន​ដៃដល់​ចុះ​ពី​ម៉ូតូ​យក​ក​ណ្តៀវ​​ភ្ជង់​.ក​នាង​ រួច​ប្លន់​យក​កាបូប​តែ​ម្ដង តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់នោះ​​ទេ ​។

បើ​តាម​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ជិះ​ម៉ូតូ​ពី​ព្រលឹម​ទៅ​ផ្ទះ​លោក​អភិបាលខេត្ត ដើម្បី​រួម​ដំណើរ​ជាមួយ​ភរិយា​លោក​អភិបាលខេត្ត​ទៅ​ប្រទេស​ថៃ​ ។ ប៉ុន្តែ​ពេល​ជិះ​ទៅ​ដល់​ឈប់​ខាង​មុខទ្វារ​របង​ផ្ទះ ដើម្បី​ហៅ​ឱ្យអ្នកយាម​បើកទ្វារ ស្រាប់តែ​មាន​ជន​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​ពីក្រោយ ​ហើយ​យក​ក​ណ្តៀវ​​ភ្ជង់.​​ក​នាង ​រួច​ប្លន់​យក​កាបូប​នាង​តែ​ម្ដង​ ។ នាង​បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារ​​ដែល​បាត់បង់​រួម​មាន ទូរស័ព្ទ​ដៃ​​១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, លិខិតឆ្លងដែន​១​ក្បាល​(​ប៉ា​ស្ព័​រ​) និង​ប្រាក់​ដុល្លារ​៥០​ដុល្លារ​ ដែល​ទុក​ក្នុង​កាបូប​រួម​គ្នា​។

ជុំវិញ​ករណី​ចោរ​តាម​ប្លន់​នារី​ម្នាក់ ​ដល់​ខាង​មុខ​ផ្ទះ​លោក​អភិបាលខេត្ត​ខាងលើ​នេះ បើ​តាម​សមត្ថ​​កិច្ច​បាន​និយាយ​ថា ជន​ដៃដល់​ជា​មនុស្ស​ស្គាល់​នារី​រង​គ្រោះ ព្រោះ​នៅ​ក្នុង​សង្កាត់​ជាមួយ​គ្នា ​។ នៅ​ព្រឹក​កើតហេតុ​ ជន​នេះ​ បាន​ជិះ​តាម​នារី​គ្រោះ​តាំងពី​នាង​ជិះ​ចេញពីផ្ទះ​ រហូត​ដល់់​ខាង​ផ្ទះ​លោក​អភិបាលខេត្ត​តែ​ម្ដង ហើយ​បាន​ធ្វើ​សកម្មភាព​ពេល​នាង​ឈប់​ម៉ូតូ​នៅ​មាត់​ទ្វាររបង​ផ្ទះ ​។

លោក​ឧត្តមសេនីយត្រី​ជេ​ត វ​ណ្ណ្ន​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន ជន​ដៃដល់​បាន​សារភាព​ទ​ទួល​ស្គាល់​នូវ​ទ​ង្វើ​របស់​ខ្លួន​ហើយ​ ។ ​

អត្ថបទសរសេរ ដោយ