ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​តាមដាន​ជន​ទាំង​៤​នេះ រហូត​ក្របួច​ក្នុង​សកម្មភាព​​ស្តែងៗ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹកថ្ងៃ​ទី​៣០​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ​ឈុំ ឆេ​ត ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ជា​​កម្មករ​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ២-ឈ្មោះ​នាង ប៊ុ​ន​
ថា​ន ​អាយុ​២៨​ឆ្នាំ ជា​​កម្មករ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ៣.​ឈ្មោះ​ខ្វាន់ រស្មី ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ​មិន​ពិត​ប្រាកដ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា និង​៤-​ឈ្មោះ​ម៉ៅ វុ​ទ្ធី ភេទប្រុស ​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​
ចា ក្រុង​បាត់ដំបង​ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​ឃាត់ខ្លួន ខណ​:​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ហើយ​ថែម​ទាំង​ដកហូត​ថ្នាំ​ញៀន​បាន​មួយ​ចំនួនទៀត​​ផង ​។

បើ​តាម​របាយ​ការ​ណ៍​វត្ថុ​តាង ​ដែក​ដក​បាន​រួម​មានគ្រឿងញៀន​ប្រភេទ​ICE(​ម៉ា​ទឹកកក​)​ចំនួន​៤០​កញ្ចប់
ស្មើ​ទម្ងន់​៥០,០០​ក្រាម​, ទូរស័ព្ទ​ដៃ​​២​គ្រឿង រួម​ទាំង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ
​ថា ជនសង្ស័យ​ទាំង​​៤​នាក់ គឺជា​មុខសញ្ញា​ប្រព្រឹត​្ត​បទល្មើស​គ្រឿងញៀន​ ដែល​កម្លាំង​ជំនាញ​បាន​តាម
ដាន​​សកម្មភាព​ពួក​គេ​ជា​ប្រចាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង​ ។

បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​សង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ ​៕

អត្ថបទសរសេរ ដោយ