ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនតើហ៍…​ភ្ញៀវ​ទេសចរ​​​​ចិ​ន ដូចហ៊ាន​​​គគ្លើន​ជាង​​គេ​​​តែម្តង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ កម្លាំង​ជំនាញ​ សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បា​វិត​ ដឹកនាំ​ដោយ​លោក​លឹ​ម សៀង​ហេង​អភិបាលរង​ក្រុង​បា​វិត​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ កម្លាំង​ចម្រុះ​ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្តា​ផ្ទះសំណាក់​បន្ទប់​ជួល​ចំនួន​២គោលដៅ ​វេលា​ម៉ោង​០៨​…

ខេត្តស្វាយរៀង ​៖​ កម្លាំង​ជំនាញ​ សហការ​ជាមួយ​រដ្ឋបាល​ក្រុង​បា​វិត​ ដឹកនាំ​ដោយ​លោក​លឹ​ម សៀង​ហេង​អភិបាលរង​ក្រុង​បា​វិត​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ កម្លាំង​ចម្រុះ​ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្តា​ផ្ទះសំណាក់​បន្ទប់​ជួល​ចំនួន​២គោលដៅ ​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៨ វិច្ឆិកា​ ​​ស្ថិត​ក្នុងភូមិ​បា​វិត​​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្ត​ស្វាយ​រៀង​ ។

កម្លាំងក៏​បាន​រក​ឃើញ​ជនបរទេស​ចំនួន​១៩​នាក់ (​ស្រី​​៦​នាក់) ​ក្នុង​នោះ​ជនជាតិ​ចិន​១៤​នាក់ (​ស្រី​​៦​នាក់)​ជន​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ចំនួន​​៥​នាក់ (​ប្រុស) ​ដែល​ជនបរទេស​ទាំងអស់ ​មាន​លិខិតឆ្លងដែន​ទិដ្ឋាការ ប្រភេទ​E តែ​ពុំ​មាន​​ប័ណ្ណ​ការងារ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ធ្វើការ​ផាក​ពិន័យ​តាម​ច្បាប់ ​។

​បើ​តាម​មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ម្នាក់​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​មាន​ជនបរទេស ​មក​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ច្រើន ​និង​ច្រើន​ថ្ងៃ​ច្រើន​ខែ​ហើយ​ បាន​ប្រកប​មុខរបរ ​និង​ការងារ​ ដោយ​មិន​បាន​សុំ​ទិដ្ឋាការ​សៀវ​​ភៅ​ការងារ​ពី​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ ដើម្បី​ចូល​ធ្វើ​ការងារ​ស្របច្បាប់​ការងារ​
នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ។ ជា​ពិសេស ​ជនជាតិ​ចិន​ចូល​មក​ក្នុង​នាម​ភ្ញៀវ​ទេស​ចរ ក៏​ប៉ុន្តែ​ពួក​គេ​បែរ​​ជា​ជួល​ផ្ទះ​ស្នាក់​នៅ​ ហើយ​ចូល​ធ្វើការ​តាម​កាស៊ីណូ លក់ដូរ​ និង​ធ្វើការ​តាម​ក្លិប​កំសាន្ត​នានា​ក្នុង​ក្រុង​បា​វិត​ ​។​

មហាជន​សង្ឃឹមថា ​អាជ្ញាធរ​បន្ត​ការ​ចុះ​ពិនិត្យ​នៅ​តាម​សណ្ឋាគារ​ផ្ទះសំណាក់​ និង​តាម​ផ្ទះ​ជួល​នានា​ ក្នុង​ក្រុង​បា​វិត​ទាំងមូល​ ដើម្បីជំរឿន​​ជនបរទេស ​ដែល​មក​ស្នាក់​នៅ​ប្រកប​មុខរបរ​រកស៊ី​ និង​បំពេញការងារ​តាម​កាស៊ីណូ ក្លិប​កំសាន្ត រោងចក្រ​សហគ្រាស ផ្សារ​ទំនើប​ ។​ល​។

អត្ថបទសរសេរ ដោយ