ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ខ្លាចបុណ្យបាប ចៅអធិការវត្តចង់លេបលុយបច្ច័យកឋិន១៦លានរៀននិង៩០០ដុល្លារតែឯង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ចៅអធិការ​វត្ត​មួយ​អង្គ​ដែល​បាន​ប្រឌិត​រឿង​ចោរ​ចូល​លួច​លុយ​បច្ច័យ​កឋិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ពិ​រុ​ទ្ទ​ករណី​បំប៉ោង​សភាពការណ៍​អោយ​ជ្រួលច្របល់​ក្នុង​វត្ត​រួច​មក ។​ ​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​29 ខែវិច្ឆិកា ឆ្នាំ​2018…

​ខេត្តកំពង់ស្ពឺ ៖ ចៅអធិការ​វត្ត​មួយ​អង្គ​ដែល​បាន​ប្រឌិត​រឿង​ចោរ​ចូល​លួច​លុយ​បច្ច័យ​កឋិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ពិ​រុ​ទ្ទ​ករណី​បំប៉ោង​សភាពការណ៍​អោយ​ជ្រួលច្របល់​ក្នុង​វត្ត​រួច​មក ។​

​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​29 ខែវិច្ឆិកា ឆ្នាំ​2018 វេលា​ម៉ោង​02 និង​27​នាទី​រសៀល មាន​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ម៉​ន អឿ​ន ជា​ព្រះ​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិត​ក្នុងភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ថា​មាន​ចោរ​ចូល​គាស់​ទ្វារ​កុដិ​លួច​យក​សម្ភារ​មាន​តម្លៃ និង​ប្រាក់​រាប់​សិប​លាន​រៀល​(​ប្រាក់​បច្ច័យ​កឋិនទាន​) ។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​បំបែកសំណុំរឿង និង​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ដ​ជាក់ស្ដែង​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយ​ចំនួន កត់សំគាល់​ជនសង្ស័យ​ជា​អ្នក​ប្រព្រឹត្ត​(​ប្រឌិត​)​តែ​ម្តង ។​

​ក្រោយ​ការ​សុើ​ប​អង្កេត និង​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​រួច​មក​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​បាន​តែ​ម្តង​ដែល​ជនសង្ស័យ​ជាដើម​បណ្ដឹង​ឈ្មោះ ម៉​ន អឿ​ន ភេទ​ប្រុស អាយុ​42​ឆ្នាំ ជា​ព្រះ​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម ស្ថិត​ក្នុងភូមិ​សំពៅ​ងរ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ។​

​ជនសង្ស័យ​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រឌិត​ព័ត៌មាន និង​បាន​រៀបចំ​ភ​ស្ថុ​តាង​ស្លាកស្នាម​ក្លែងបន្លំ​ដើម្បី​បំភ័ន្ត​ថា ក្រុម​ចោរ​ជា​អ្នក​លួច​លុយ​អស់​ចំនួន 16.050.000​រៀល និង​ប្រាក់​ដុល្លា​ចំនួន 900​ដុល្លារ ។ ជនសង្ស័យ​បាន​ប្រើ​រូបភាព​គប់​កញ្ចក់​ទ្វារ​ឲ្យ​បែក​ហើយ​គាស់​ទ្វារ​ដែក​ចូល​ក្នុង​បន្ទប់ ។​

​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ក្រោម​ការ​ចង្អុល​ណែនាំ​របស់​លោក​ឧត្ដម​សេនី​ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា តាម​ពិត​គ្មាន​ចោរ​ឯណា​មក​លួច​លុយ​កឋិន​នោះ​ទេ គឺ​លុយ​ទាំងអស់​ខ្លួន​ជា​អ្នក​យក​ទុក ហើយ​ប្រឌិត​រឿង​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន ។​

​ករណី​នេះ​អតីត​សង្ឃ​កំហូច​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​គ្មាន​អ្នក​ណា​ចូលរួម​ឡើយ ។ ក្រោយ​ស្តាប់​ការ​សារភាព​រួច​មក​មុខសញ្ញា​ខាងលើ​ជំនាញ​បាន​បញ្ជូន​ទៅ​សាលា​អនុគណ​ស្រុក​ដើម្បី​ធ្វើការ​ផ្សឹក ហើយ​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ