ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​តិច​និកក្លែងជាប៉ូលិស​​…បោក​ស្រី​ស្អាត​ៗ​រួមភេទ​​បាន​​យ៉ាង​​ស្រួល​

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖ តាម​ប្រភពពី​Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ក្បាលខូច​អាយុ​២១​ឆ្នាំ ត្រូវ​បាន​ចាប់ ខ្លួន ក្រោយ​ពី​អូស​ក្រឡា​ស្រី​ៗ​ស្អាត​ៗ​យក​ទៅ​ដេក​ជាមួយ​អស់​ជា​ច្រើន​នាក់ ដោយ​ប្រើប្រាស់​អត្តសញ្ញាណ ប៉ូលិស​​ក្លែងក្លាយ…

ឥណ្ឌូ​នេ​ស៊ី​៖ តាម​ប្រភពពី​Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ក្បាលខូច​អាយុ​២១​ឆ្នាំ ត្រូវ​បាន​ចាប់
ខ្លួន ក្រោយ​ពី​អូស​ក្រឡា​ស្រី​ៗ​ស្អាត​ៗ​យក​ទៅ​ដេក​ជាមួយ​អស់​ជា​ច្រើន​នាក់ ដោយ​ប្រើប្រាស់​អត្តសញ្ញាណ
ប៉ូលិស​​ក្លែងក្លាយ ​។

Ari Septian Pratama អាយុ​២១​ឆ្នាំ នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ត្រូវ​បាន​ប៉ូ​លិស​​ចាប់ខ្លួន ក្រោយ​ពី​ក្លែង​ធ្វើ​ប៉ូ​លិស​​បន្លំ​ភ្នែក​អ្នក​ដទៃ​បាន​មួយ​ខែ ​។ ជន​កំហូច​រូប​នេះ បាន​កាត់​ឯកសណ្ឋាន​ប៉ូ​លិស​ក្លែង​ក្លែង ហើយ​ទិញ​កាំភ្លើង​ជ័រ​មក​សៀត​នៅ​ចង្កេះ ដើម្បី​អួត​ស្រី​ៗ​យក​មក​ដើរ​លេង​ជាមួយ​ ។

គេ​បាន​ប្រាប់​ស្រី​ៗ​ទាំងនោះ​ថា គេ​គឺជា​កូន​របស់​អធិការ​ប្រចាំ​តំបន់​នៅ Southeast Sulawesi និង សាមីខ្លួន​ផ្ទាល់​ គឺជា​វេជ្ជបណ្ឌិត​ប៉ូ​លិស​ឯកទេស​ខាង​ពិនិត្យ​បទ​ឃា​ត​កម្ម​ឈ្មោះ ដុក​ទ័​រ Julian Saputra​ ។

តិច​និ​ចនេះ ​ពិតជា​ត្រូវប៉ាន់​យ៉ាង​ខ្លាំង ដោយសារ​តែ​ស្រី​ៗ​មិន​តិច​ជាង​១០​នាក់​ទេ ដែល​ព្រម​លង់ខ្លួន​ជា​មួយ​នឹង​បុគ្គល​ខាងលើ​។  Ari តែងតែ​សន្យា​ជាមួយនឹង​ស្រី​ៗ​ទាំង​អស់នោះ​ថា នឹង​រៀប​ការ​ជាមួយនឹង​ពួក​នាង​​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​អូស​ក្រឡា​ទាក់ចិត្ត​យក​ទៅ​ឡើង​គ្រែ​ជាមួយ​។ នេះ​គឺ​ដល់​ថ្នាក់​ថា ស្រី​ៗ​ខ្លះ​ដែល​ចាញ់​បោក​នោះ មាន​គូ​ដណ្តឹង​រួច​ទៅ​ហើយ​។

ដុក​ទ័​រ​ប៉ូ​លិស​ក្លែងក្លាយ​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ពេល​ព្រឹក ក្រោយ​ពី​មាន​ស្រី​ស្អាត​ម្នាក់ ដែល​រូបគេ​អូស​ក្រឡា កើតការ​សង្ស័យ​ ។ ពេល​ប៉ូ​លិស​​ទៅ​ចាប់ខ្លួន ក៏​ឃើញ Ari ស្លៀក​សម្លៀក​បំពាក់​ជា​ប៉ូ​លិស​​មែន​។

ក្នុង​ចម្លើយ​សារភាព Ari ថា​ រូបគេ​មិន​បាន​បោក​លុយ​នរណា​ម្នាក់​ទេ បើ​ទោះបីជា​បោក​បាន​ខ្លួនប្រាណ​ក៏​ដោយ​ ។ ការ​ដែល​រូបគេ​ធ្វើ​បែប​នេះ​ពី​ដំបូង​មក គឺ​មក​ពី​ចង់​ឈ្នះ Challenge មួយ​លើ BigoLive ដែល​តម្រូវ​ឲ្យ​រូបគេ​ពាក់​ខោអាវ​ជា​ប៉ូ​លិស ​។ ប្រសិនបើគេ​រក​ឃើញ​ថា Ari ពិតជា​មាន​បំណង​ក្លែង​ជា​ប៉ូ​លិស​ និង បោក​យក​លុយ​អ្នក​ដទៃ​មែន Ari អាច​នៅ​ត្រូវ​ជាប់​ពន្ធនាគារ ​៕

អត្ថបទសរសេរ ដោយ