ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូ​ណា​ល់ ត្រាំ លុប​ចោល​ជំនួប​ជាមួយ ពូ​ទី​ន ព្រោះ​ភាព​តានតឹង​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្សុី ៖ មួយ​ម៉ោង​ក្រោយ​ការ​វាយតម្លៃ​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយនឹង​ប្រធានាធិបតី​រុ​ស្សុី​ជា​ឱកាស​សំខាន់​បំផុត​មួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ ទីបំផុត​បាន​លុប​ចោល​ជំនួប​នេះ​វិញ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុ​ស្សុី និង​អ៊ុយ​ក្រែ​ន…

សហរដ្ឋអាមេរិក​-​រុ​ស្សុី ៖ មួយ​ម៉ោង​ក្រោយ​ការ​វាយតម្លៃ​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយនឹង​ប្រធានាធិបតី​រុ​ស្សុី​ជា​ឱកាស​សំខាន់​បំផុត​មួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ ទីបំផុត​បាន​លុប​ចោល​ជំនួប​នេះ​វិញ ខណៈ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុ​ស្សុី និង​អ៊ុយ​ក្រែ​ន ។​

​លោក ​ត្រាំ ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ប្រកាស​លុប​ចោលការ​ជួប​គ្នា​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុ​ស្សុី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 ដែល​បើក​ធ្វើ​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ប្រទេស​អា​ហ្ស​ង់​ទី​ន​។ មួយ​ម៉ោង​មុន​នេះ​លោក​ត្រាំ​វាយតម្លៃ​ថា ការ​ជួប​គ្នា​នោះ​នឹង​ប្រព្រឹត្ត​ទៅនា​ឱកាស​ដ៏​សំខាន់​បំផុត​មួយពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន ​។​

​តាម TWITTER លោក ត្រាំ សរសេរ​ថា ដោយសារ​បណ្ដា​នាវា​ និង​ពួក​នាវិកមិន​ទាន់​ត្រូវ​បាន​រុ​ស្សុី​​ដោះ​លែងឲ្យ​វិល​ត្រឡប់​ទៅ​អ៊ុយ​ក្រែ​ន​វិញ​ខ្ញុំ​បាន​សម្រេច​ថា យក​ល្អ​បណ្ដា​ភាគី​ដែល​ទាក់ទិន លុប​ចោល​ជំនួប​របស់ខ្ញុំ​ដែល​បាន​គ្រោងទុក នៅ​អា​ហ្ស​ង់​ទី​ន​ជាមួយ​ប្រធានាធិបតី​រុ​ស្សុី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ។​

​លោក​បាន​ធ្វើការ​ប្រកាស​នេះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​លោក​ឡើង​ឧទ្ធម្ភាគចក្រ​ចេញពី​សេត​វិមាន ទៅ​ឡើង​យន្តហោះ AIR FORCE ONE ទៅ​កាន់​ក្រុង​ប៊ុ​យ​ណូ​ស៊ែ ។​

​មុន​នេះ​បន្តិច​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី ឌ្រី​ប៉េ​ស្កូវ និយាយ​ថា ក្រុង​វ៉ា​សិុ​ន​តោន​អះ​អាង​​ពី​ការ​ជួប​គ្នា​ទ្វេភាគី នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 ដោយ​បញ្ជាក់​ថា ការ​ជួប​គ្នា​នេះ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១ ធ្នូ ហើយ​អាច​មាន​រយៈពេល​ជិត​១​ម៉ោង ៕

ចុចអាន ៖ មានឈ្មោះ​ជាកិច្ចប្រជុំ​កំពូល G20 តែ​មហាអំណាច​ពាក់មុខយក្ស​ដាក់​គ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ