ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ កំពុង​ដេក​ព្រួយ​ព្រោះ​ជំងឺ EBOLA

5 ឆ្នាំ មុន

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ ក្រសួងសុខាភិបាល​កុង​ហ្គោ​រាយការណ៍​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ EBOLA នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មានការ​កើនឡើង​ជាមួយ​អ្នក​ឆ្លង​៤២៦​នាក់ ។ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ដែល​ប្រកាសកាល​ពី​ខែសីហា​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​រហូត​ដល់​២៤៥​នាក់…

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ៖ ក្រសួងសុខាភិបាល​កុង​ហ្គោ​រាយការណ៍​នា​ថ្ងៃ​ទី​២៩​វិច្ឆិកា​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ EBOLA នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មានការ​កើនឡើង​ជាមួយ​អ្នក​ឆ្លង​៤២៦​នាក់ ។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ដែល​ប្រកាសកាល​ពី​ខែសីហា​កន្លង​ទៅ បាន​សម្លាប់​មនុស្ស​រហូត​ដល់​២៤៥​នាក់ ក្នុង​ខេត្ត​ NORD KIVU និង​ខេត្ត ITURI ដែល​នៅ​ទីនោះ​ការ​វាយប្រហារ​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ និង​ការ​ជំទាស់​រារាំង​របស់​សហគមន៍​មួយ​ចំនួន ចំពោះ​ការងារ​របស់​បណ្ដា​ក្រុម​សុខាភិបាល បាន​បំផ្លាញ​ចម្លើយ​តប​ខាង​សុខាភិបាល​របស់​អាជ្ញាធរ​ ។

ចាប់តាំងពី​ការ​រក​ឃើញ​វីរុស​នោះ​កាលពី​ឆ្នាំ​១៩៧៦​មក សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ រង​ការ​ឆ្លង​វីរុស​នោះ​១០​លើក​ហើយ​រួច​លើក​នេះ​ធ្ងន់ធ្ងរ​បំផុត ​។

ប៉ុន្តែ​ទោះបី​យ៉ាងណា​នៅ​មិន​ទាន់​ធ្ងន់ ធ្ងរ​ដូច​ការ​ឆ្លង​កាល​ពី​ឆ្នាំ​២០១៣​ទៅ​២០១៦​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​៣ គឺ​ហ្គី​ណេ លី​បេ​រី​យ៉ា​និង​សីុ​រ៉ា​ឡេ​អូន​ឡើយ​ ។

កាល​ណោះ​គេ​ជំរឿន​ឃើញ​អ្នក​ឆ្លង​ជាង​២៨.០០០​នាក់​ក្នុង​នោះ​ជាង​១១.០០០​នាក់​បាន​ត្រូវ​ស្លាប់​ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ